ក្នុងរយៈពេល២០០ឆ្នាំចុងក្រោយនេះ មនុស្សបានធ្វើឱ្យអាកាសធាតុត្រឡប់ទៅដូចអាកាសធាតុកាលពី ៥០ លានឆ្នាំមុន

តើអ្នកវិទ្យាសាស្ត្រយល់យ៉ាងណានៅពេលប្រៀបធៀបបរិយាកាសនាពេលអនាគតរបស់យើងជាមួយអតីតកាល? ការស្រាវជ្រាវថ្មីបានបង្ហាញថាក្នុងរយៈពេលតិចជាង ២០០ឆ្នាំ មនុស្សបានបង្វិលសីតុណ្ហភាពប្រកាសអាសន្នត្រឡប់ទៅកាន់អាយុកាលរាប់ពាន់លានឆ្នាំមុន។ នេះបើយោងតាមការសិក្សាថ្មីមួយបានលើកឡើង។

ប្រសិនបើការឡើងកំដៅផែនដីសកលនៅតែបន្តមិនបានត្រួតពិនិត្យ ភពផែនដីនៅក្នុងឆ្នាំ២០៣០ អាចនឹងប្រែទៅរករូបរាងចាស់របស់ខ្លួនកាលពី៣លានឆ្នាំមុន។ នេះបើយោងតាមការសិក្សាមួយបានចេញផ្សាយកាលពីថ្ងៃចន្ទនៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តអាមេរិក Proceedings of the National Academy of Sciences បានរកឃើញ។

អំឡុងយុគសម័យបុរាណមួយនោះ ដែលត្រូវបានគេស្គាល់ជាយុគសម័យ Mid Pliocene សីតុណ្ហភាពគឺកើនឡើងខ្ពស់ជាងមុន ២ទៅ៤អង្សា ហើយកម្រិតទឹកសមុទ្រឡើងខ្ពស់ប្រហែលជា ២០ម៉ែត្រជាងពេលបច្ចុប្បន្ន។ នេះបើយោងតាមការពន្យល់របស់លោក Kevin D. Burke អ្នកដឹកនាំការស្រាវជ្រាវមួយនេះ និងជាអ្នកស្រាវជ្រាវមួយរូប ហើយក៏ជាបេក្ខជនបណ្ឌិតនៅឯសាកលវិទ្យាល័យវិទ្យាស្ថានសិក្សាបរិស្ថានអាមេរិក Nelson Institute for Environmental Studies at the University of Wisconsin-Madison។

ក្រុមអ្នកវិទ្យាសាស្រ្តអាកាសធាតុបាននិយាយថា ពិភពលោករបស់យើងគឺមានសីតុណ្ហភាពប្រហែល ១អង្សាបច្ចុប្បន្នខ្ពស់ជាងនៅចន្លោះឆ្នាំ ១៨៥០ និង ១៩០០ ហើយនិយាយថានេះគឺដោយសារតែផ្នែកមួយនៃការបំភាយឧស្ម័នពីរថយន្ត យន្តហោះ និងសកម្មភាពមនុស្សផ្សេងទៀត។ ឧស្ម័នមួយចំនួនរួមមានកាបូនឌីអុកស៊ីត​ និងមេតាន ធ្វើឡើងកម្តៅក្នុងបរិយាកាស ដោយបានបង្កើតបានជាឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឱ្យផែនដីក្តៅ៕ 


 

adverise with khmeread