ចង់ដឹងថាឡានដែលលោកអ្នកកំពុងជិះសព្វថ្ងៃផលិតឆ្នាំណា មើលលេខកូដ VIN របស់វា មួយភ្លែតដឹងភ្លាម!

លេខកូដ VIN (លេខអត្តសញ្ញាណយានយន្ត) គឺជាលេខកូដដែលប្រើដើម្បីសម្គាល់យានយន្តនីមួយៗ។ លេខកូដ VIN សម្រាប់រថយន្តនីមួយៗគឺមានលក្ខណៈពិសេស ព្រោះវាបង្កប់នូវព័ត៌មានលម្អិតរបស់យានយន្ត ដែលយើងមិនធ្លាប់ដឹងពីមុនទេ។ តួយ៉ាង ដើម្បីដឹងថារថយន្តមួយផលិតនៅឆ្នាំណានោះ លោកអ្នកត្រូវចេះមើលលេខកូដ VIN នេះឯង។ 

ដើម្បីដឹងឆ្នាំផលិតរបស់រថយន្ត លោកអ្នកត្រូវរាប់លេខនីមួយៗតាំងពីដើមទីរហូតដល់លេខទី១០ នៃលេខសរុប ១៧ ខ្ទង់របស់យានយន្ត។ 

ចំណាំ៖ 
- ស្តង់ដារនេះអនុវត្តទៅលើយានយន្តដែលផលិតក្នុងឬបន្ទាប់ពីឆ្នាំ ១៩៨១។ មុនឆ្នាំ ១៩៨១ លេខ VIN ពុំមានស្តង់ដារត្រឹមត្រូវទេ ហើយវាប្រែប្រួលទៅតាមក្រុមហ៊ុនផលិតនីមួយៗ។ 
- លេខកូដ VIN ពុំមានអក្សរ  I (i), O (o), Q (q), U (u) ឬ Z (z) ឬ លេខ​ 0 នោះទេ ដូច្នេះវានឹងមិនងាយច្រឡំជាមួយអក្សរឬលេខស្រដៀងគ្នា។ 

តើលេខកូដ VIN មើលត្រង់ណាទើបដឹង? 
លោកអ្នកអាចរកលេខកូដ VIN នៅត្រង់ឃ្លុបម៉ាស៊ីន កញ្ចក់ ទ្វារ និងគូទឡាន (មើលក្នុងរូប)។

ឧទាហរណ៍១៖ 
រថយន្តនេះផលិតឆ្នាំ ១៩៩១ ព្រោះខ្ទង់ទី១០ គឺមានអក្សរ M តំណាងឱ្យឆ្នាំ ១៩៩១។

ឧទាហរណ៍២៖
រថយន្តនេះផលិតឆ្នាំ ២០០៨ ព្រោះខ្ទង់ទី១០ គឺមានលេខ ៨ តំណាងឱ្យឆ្នាំ ២០០៨។

ឧទាហរណ៍៣៖
រថយន្តនេះផលិតឆ្នាំ ២០០១ ព្រោះខ្ទង់ទី១០ គឺមានលេខ ១ តំណាងឱ្យឆ្នាំ ២០០១។

ឧទាហរណ៍៤៖
រថយន្តនេះផលិតឆ្នាំ ២០០៣ ព្រោះខ្ទង់ទី១០ គឺមានលេខ ៣ តំណាងឱ្យឆ្នាំ ២០០៣។

ឧទាហរណ៍៥៖
រថយន្តនេះផលិតឆ្នាំ ២០១៣ ព្រោះខ្ទង់ទី១០ គឺមានអក្សរ D តំណាងឱ្យឆ្នាំ ២០១៣៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab