adverise with khmeread 31d1b45000000578 0 image a 9 1457026702206

លោក​ត្រាំ​អំពាវនាវ​ឱ្យធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ចិន​ជប៉ុន​និង​ម៉ិ​ក​ស៊ិ​ក តែ​ត្រូវ​អ្នកជំនាញ​ព្រលះ​ធ្ងន់ៗ​ថា​អាមេរិក​នឹង​អសន្តិសុខ

​    ​យោងតាមវេបសាយដេលីមែលកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា សមាជិក​ព្រឹទ្ធសភា លោក ច​ន ម៉ាក​ខេន បាន​ចូលរួម​ជាមួយ​មេដឹកនាំ ៦០ នាក់​ទៀត​ក្នុង​សហគមន៍​សន្តិសុខ​ជាតិ​មកពី​បក្ស​សាធារណរដ្ឋ​ដើម្បី​ព្រលះ​សមត្ថភាព​គោលនយោបាយ​ការបរទេស​របស់លោក ដូ​ណា​ល់ ត្រាំ​។ 

​    ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ម៉ាក​ខេន បានធ្វើការ​រិះគន់​លើ​ការ​ថ្លែង​ដោយ​មិនបាន​ជូនដំណឹង និង​ដ៏​គ្រោះថ្នាក់​របស់លោក​ត្រាំ​ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​ជាតិ​។ 

​    ​ក្រុម​អ្នកជំនាញ​សន្តិ​សន្តិសុខ​ជាតិ​ទាំង ៦០ នាក់​បាន​សរសេរ​លិខិត​បើកចំហរ​មួយ​ព្រមាន​ថា ការឡើង​កាន់តំណែង​ប្រធានាធិបតី​របស់លោក​ត្រាំ​នឹងធ្វើ​ឱ្យ "​អាមេរិក​ពុំមាន​សុវត្ថិភាព​ទេ​" និង អាច "​ធ្វើឱ្យ​ខូច​ជំហរ​របស់​យើង​នៅក្នុង​ពិភពលោក​"​។ 

​    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AP លោក​ម៉ា​ខេន​បាន​ចេញមក​ថ្លែង​គាំទ្រ​អតីត​បេក្ខភាព​ប្រធានាធិបតី លោក មី​ត រ៉ុ​មនី ក្នុងការ​ថ្កោលទោស​លោក​ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ការ​ថ្លែង​សន្ទរកថា​មួយ​នៅ​រដ្ឋ​យូ​តាស​។ 

​    ​លោក​ម៉ាក​ខេន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ខ្ញុំ​មានការ​ព្រួយបារម្ភ​ដូចគ្នា​នឹង​មិត្តភក្តិ ព្រមទាំង​អតីត​បេក្ខភាព​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក​មី​ត រ៉ុ​មនី​ទាក់ទិន​នឹង​សន្ទរកថា​របស់លោក​ដូ​ណា​ល់ ត្រាំ នៅថ្ងៃនេះ (​ថ្ងៃ​ព្រហស្បតិ៍​)"​។ 

​    ​ក្រុម​អ្នកជំនាញ​បាន​លើកឡើងថា ការអំពាវនាវ​របស់​លោក​ត្រាំ​ឱ្យមាន​សង្គ្រាម​ពាណិជ្ជកម្ម​សកលលោក​ប្រឆាំង​ចិន ជប៉ុន និង​ម៉ិ​ក​ស៊ិ​ក អាចជា​រូបមន្ត​នាំទៅដល់​មហន្តរាយ​សេដ្ឋកិច្ច​ក្នុង​ពិភពលោក​ដែល​ភ្ជាប់​ទំនាក់ទំនង​គ្នា​ជា​សកល​នេះ​។ 

​    ​លិខិត​របស់​ក្រុម​ជំនាញ​សន្តិសុខ​ក៏បាន​ថ្កោលទោស​លោក​ត្រាំ​ផងដែរ​ចំពោះ​ការប្រកាស​របស់លោក​កាលពី​ខែធ្នូ​ថា លោក​នឹង​ដាក់ចេញ​ការហាមឃាត់​បណ្តោះអាសន្ន​លើ​ការ​ចូលមក​សហរដ្ឋអាមេរិក​ពី​សំណាក់​ជន​មូស្លីម ប្រសិនបើ​លោក​ក្លាយជា​ប្រធានាធិបតី​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់