adverise with khmeread F70d47cd f349 4269 924c 8df32ee6f9fd

រឿង​ភាគ​ថ្មី Doctors របស់​ប៉ុស្តិ៍ SBS នឹង​ល្អមើល​យ៉ាងណា​ទៅ ប្រសិនបើ​ស្រី​ស្អាត​ទាំងពីរ​នាក់​នេះ​ដើរ​ជា​តួឯក​?

​    ​នាង ផាក ស៊ី​យ៉េ (Park Shin Hye) អាច​នឹង​វិល​ត្រឡប់មក​ការសម្តែង​ភាពយន្ត​ភាគ​វិញ​ហើយ​! កិច្ចសន្យា​សម្តែង​ត្រូវបាន​គេ​ប្រគល់​ឱ្យទៅ​តារា​សម្តែង​ស្រី​រូប​នេះហើយ​ដើម្បី​ដើរ​ជា​តួឯក​ក្នុង​ភាពយន្ត​ភាគ​ថ្មី​របស់​ទូរទស្សន៍ SBS គឺ​រឿង Doctors​។ នាង លី ស៊ុ​ង ឃ្យុ​ង (Lee Sung Kyung) តួ​ទើប​លេចមុខ​ថ្មី​ក្នុង​រឿង Cheese in the Trap ក៏​អាច​នឹង​ដើរ​ជា​តួឯក​ស្រី​ក្នុង​រឿងនេះ​ដែរ​។ 

​     ឥឡូវ សូមកុំ​ទាន់​អាល​រំភើប​រីករាយ​ពេក ព្រោះ​ប៉ុស្តិ៍​នេះ​នៅ​មិនទាន់បាន​ប្រកាស​តួឯក​ខ្លួន​នៅឡើយ​ទេ​។ អ្នកតំណាង​របស់​នាង​ផាក ស៊ីន​យ៉េ​បាន​ចេញមក​និយាយ​យ៉ាង​ប្រយ័ត្នប្រយែង​ថា ការដាក់​បញ្ចាំងភាពយន្ត​ភាគ​នេះ​នៅ​វែងឆ្ងាយ​ណាស់ ដូច្នេះ​វា​មិនទាន់​ជា​រឿង​ប្រញាប់​អ្វី​ទេ​ដើម្បីឱ្យ​នាង​ធ្វើការ​សម្រេចចិត្ត​ទទួលយក​តំណែង​តួឯក​នេះ​។ ប្រសិនបើ​នាង​ផាក​ស៊ីន​យ៉េ​យល់ព្រម​ទទួលយក​តំណែង​នេះ នាង​នឹង​ដើរតួ​ជានា​ង យ៉េ ជុង (Hye Jung) ជា​ស្ត្រី​ម្នាក់ ដែលមាន​ច​រិ​ក​ដូច​ជើងកាង បន្ទាប់ពី​កុមារភាព​ដ៏​លំបាកលំបិន​។ នាង​បាន​ធំធាត់​ឡើង​ដើម្បី​ក្លាយជា​គ្រូពេទ្យ​ផ្នែក​សរសៃប្រសាទ ដ៏​ក្លាហាន និង​ឆ្លាត​វៃ​មួយរូប ប៉ុន្តែ​នាង​មិន​ជឿទុកចិត្ត​នរណា​ទាំងអស់ និង​តែង​ចៀស​មិន​នៅក្បែរ​មនុស្ស​ជុំវិញ​នាង​នោះទេ​។ 

​    ​នាង លី ស៊ុ​ង ឃ្យុ​ង នឹង​ដើរតួ​ជា​គូប្រជែង​របស់​នាង យ៉េ ជុង​ក្នុង​ផ្នែក​ព្យាបាល​សរសៃប្រសាទ​។ នាង​ចាប់​ផ្តើមដំបូង​ជា​តួ​ស្រី​វ័យក្មេង​កើត​ក្នុង​គ្រួសារ​អ្នកមាន​ស្តុកស្តម្ភ​ដែលមាន​ការយកចិត្តទុកដាក់​បាន​យ៉ាង​ល្អ ប៉ុន្តែ​នាង​បាន​ក្លាយជា​មនុស្ស​ដែល​ពោរពេញ​ដោយ​កំហឹង និង​ការ​ចងគំនុំ បន្ទាប់ពី​មនុស្ស​ដែល​នាង​ស្រឡាញ់​ត្រូវបាន យ៉េ ជុង ឆក់​យកទៅ​បាត់​។ 

​    ​តើ​អ្នក​គិត​យ៉ាងណាដែរ​ចំពោះ​រឿង​ភាគ​មួយ​នេះ​? តើ​នាង​ផាក​ស៊ីន​យ៉េ​នឹង​ទទួលយក​តំណែង​តួឯក​នេះដែរ​ឬក៏​អត់​? តើន​រណា​នឹង​ដើរ​ជា​តួ​ប្រុស​ដែល​អ្នក​ទាំងពីរ​ដណ្តើម​គ្នា​នោះ​? អ្វីៗ​នៅ​មិនទាន់​ត្រូវបាន​ប៉ុស្តិ៍ SBS បញ្ចេញ​ឱ្យដឹង​អស់​នៅឡើយ​ទេ​។ សូម​រង់ចាំ​តាមដាន​ជាមួយគ្នា​បន្តទៀត​៕ 

adverise with khmeread
ប្រភព៖ ដ្រាម៉ាហ្វ៊ីវើ

មតិយោបល់