ធ្លាប់ឆ្ងល់ទេធ្វើការរាល់ថ្ងៃសឹងមិនចង់ហើយរាល់ថ្ងៃ? ឆែកមើលទម្លាប់អាក្រក់ទាំង ៤ នេះ ដែលសម្លាប់ផលិតភាពការងាររបស់អ្នក

តើអ្នកធ្លាប់កត់សម្គាល់ទេថាការងាររបស់អ្នកធ្វើស្ទើរមិនចង់ហើយរាល់ថ្ងៃ? តើស្អីទៅដែលធ្វើឱ្យអ្នកបញ្ចប់ការងារតែមួយសោះយូរដល់ម្លឹង? ឱកាសគឺថា លោកអ្នកមានទម្លាប់អាក្រក់មួយចំនួន ដែលសម្លាប់ផលិតភាពការងាររបស់អ្នក។ យើងភាគច្រើនមិនបានដឹងថាទម្លាប់ខ្លះកំពុងប៉ះពាល់ការងាររបស់យើងនោះទេ។ ប្រសិនបើលោកអ្នកចង់ប្រកាន់ខ្ជាប់នឹងការងាររបស់អ្នក គួរលុបបំបាត់ចោលទម្លាប់ដូចខាងក្រោមនេះ។ 

១. និយាយ "យល់ព្រម" គ្រប់ពេល
ការនិយាយ "យល់ព្រម" គ្រប់ពេលអាចធ្វើឱ្យបន្ទុកការងាររបស់អ្នកកើនឡើងដោយមិនដឹងខ្លួន ដោយហេតុថាអ្នកមិនមានពេលវេលាសម្រាប់ការងារខ្លួនឯង ព្រោះរវល់ធ្វើការងាររបស់អ្នកដទៃ។ អ្នកអាចទទួលការចាប់អារម្មណ៍ពីមេកើយ ប៉ុន្តែថ្ងៃក្រោយការលំបាករឹតតែធ្ងន់នឹងធ្លាក់មកលើអ្នក ព្រោះគេប្រើបានងាយៗពេក។ 

២. ឆែកមើលបណ្តាញសង្គមជាប់ជានិច្ច
ឆែកមើលបណ្តាញសង្គមគ្រប់ពេល មិនអាចឱ្យអ្នកមានពេលដើម្បីបញ្ចប់ការងារទាន់ម៉ោងបានទេ។ វិធីល្អបំផុតដើម្បីជំរុញផលិតភាពការងាររបស់អ្នកគឺត្រូវបញ្ចៀសរាល់ការរំខានទាំងឡាយខណៈកំពុងធ្វើការ ជាពិសេសបណ្តាញសង្គម។

៣. អ្នកចង់ឱ្យការងារល្អឥតខ្ចោះពេក
គ្មានអ្វីទាស់ខុសទេ ដែលគ្រាន់តែចង់ឱ្យការងារល្អឥតខ្ចោះ ប៉ុន្តែប្រសិនបើអ្នកចំណាយពេលច្រើនពេកលើការងារតែមួយដោយសារទម្លាប់ចង់ល្អឥតខ្ចោះ នោះអ្នកនឹងមិនអាចបញ្ចប់ការងារផ្សេងទៀតបានទេ។ 

៤. គេងមិនគ្រប់គ្រាន់
គេងមិនគ្រប់គ្រាន់តែមួយយប់ក៏ប៉ះពាល់ដល់សុខភាពដែរ ចុះទម្រាំគេងមិនលក់រាល់ថ្ងៃ ប៉ះពាល់សុខភាពកម្រិតណា? ហើយការងាររបស់អ្នកក៏ប៉ះពាល់តាមហ្នឹងដែរ ដោយសារខួរក្បាលស្ពឹកស្រពន់មិនអាចធ្វើការសម្រេចចិត្តអ្វីបានច្បាស់លាស់ ដោយសារតែរវល់ងុយដេកពេលធ្វើការ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត