ពិសាក្រូចក៏មានផលប៉ះពាល់ដែរ ជាពិសេស ៤ ចំណុចនេះ

អស់ពេលជាច្រើនឆ្នាំកន្លងមកនេះ ផ្លែក្រូចបានស្ថិតក្រោមការពិនិត្យពិច័យ ដោយសារតែវាអាចបង្កផលប៉ះពាល់។ ប្រសិនបើអ្នកចូលចិត្តផឹកទឹកក្រូចមួយកែវពេលបាយព្រឹក ផលប៉ះពាល់របស់ក្រូចអាចឱ្យអ្នកអង្គុយគិតនិងព្រួយបារម្ភខ្លះដែរ។ ដំណឹងល្អ គឺផ្លែក្រូច ជាទូទៅល្អសម្រាប់មនុស្សភាគច្រើន ប៉ុន្ដែស្ថិតក្នុងស្ថានភាពជាក់លាក់ វាអាចនាំឱ្យមានផលប៉ះពាល់ទៅវិញ។ ហើយខាងក្រោមនេះ នឹងធ្វើឱ្យអ្នកមានការបារម្ភនៅពេលទទួលទានផ្លែក្រូច។

១. ប្រតិកម្មទៅនឹងថ្នាំ
ផ្លែក្រូចល្អសម្រាប់មនុស្សទូទៅ ដោយសារតែវត្តមានសារធាតុចិញ្ចឹមរបស់វា។ យ៉ាងណាមិញ វាគឺជាបញ្ហាធំ ដោយសារវាប្រតិកម្មទៅនឹងថ្នាំពេទ្យ។ អ្នកស្រាវជា្រវរកឃើញថា ផ្លែក្រូចមានផលប៉ះពាល់ទៅនឹងអង់ហ្ស៊ីមហៅថា CYP3A4 ដែលស្ថិតក្នុងពោះវៀនរបស់អ្នក។ អង់ហ្ស៊ីមនេះគ្រប់គ្រងចំនួនថ្នាំ ដែលអ្នកបានស្រូបចូលក្នុងឈាម។ ហើយនៅពេលសារធាតុ Furanocoumarins បញ្ឈប់អង់ហ្ស៊ីមនេះពីការងាររបស់វា ជាលទ្ធផលធ្វើឱ្យការស្រូបយកជាតិថ្នាំឡើងខ្ពស់ បង្កឱ្យការប្រើប្រាស់ថ្នាំលើសកម្រិត។ ហើយវត្តមានផ្លែក្រូច ធ្វើឱ្យប៉ះពាល់ដល់ថ្នាំលើសឈាម និងថ្នាំបញ្ចុះជាតិកូឡេស្ដេរ៉ុល។

២. អាចបង្កហានិភ័យកើតមហារីកដោះ
គ្មានចម្លើយណាមួយអាចបកស្រាយអំពីថាតើផ្លែក្រូចបង្កមហារីកសុដន់នោះទេ ខណៈដែលទស្សនាវដ្ដី British Journal of Cancer ចេញផ្សាយកាលពីឆ្នាំ ២០០៧ បង្ហាញថា ផ្លែក្រូចបង្កហានិភ័យកើតមហារីកសុដន់ ពេលស្ដ្រីឈប់មានរដូវ។ ប៉ុន្ដែក៏មានភស្ដុតាងមួយបង្ហាញថា វត្តមានវីតាមីន Flavonoids ក៏អាចបញ្ឈប់កោសិកាមហារីកសុដន់លូតលាស់ និងរីករាលដាលដែរ។

៣. បង្កើនហានិភ័យកើតគ្រួសតម្រងនោម
ការជជែកពិភាក្សានៅតែបន្តថាតើផ្លែក្រូចអាចបង្កឱ្យកើតគ្រួសតម្រងនោម ឬកាត់បន្ថយ។ គ្រួសតម្រងនោម គឺកើតឡើង នៅពេលសារធាតុរ៉ែរំលាយបង្កើតជាគ្រីស្តាល់នៅតាមស្រទាប់ខាងក្នុងនៃតម្រងនោម។ ហើយគ្រីស្ដាល់ គឺជាធម្មតាបង្កើតឡើងដោយកាល់ស្យូមអុកសាឡេត ប៉ុន្ដែក៏មានសារធាតុចម្រុះផ្សេងទៀតដែរ។

យ៉ាងណាមិញ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពជំងឺដូចខាងក្រោមនេះ គឺអាចកើតគ្រួសតម្រងនោមហើយ៖
- ប្រតិកម្មក្រពេញ Parathyroid 
- ទឹកនោមឆ្លងមេរោគ
- កើតជាតិអាស៊ីតពេញខ្លួន
- លើសឈាម
- រលាកពោះវៀន
- រលាកសន្លាក់ Gout។

៤. ប្រតិកម្មអាឡែហ្ស៊ីខ្លាំងទៅនឹងផ្លែក្រូច
ប្រសិនបើអ្នកអាឡែហ្ស៊ីនឹងផ្លែក្រូចខ្លាំង ដូចអ្នកផ្សេងទៀត​ គឺជារឿងធម្មតា។ ក្នុងករណីធ្ងន់ធ្ងរ ប្រតិកម្មអាចនឹងបង្កប្រតិកម្មហៅថា Anaphylaxis ជាប្រតិកម្មមួយគំរាមកំហែងដល់អាយុជីវិត ដែលតម្រូវឱ្យមានការសង្គ្រោះផ្នែកវេជ្ជសាស្ដ្រ៕

adverise with khmeread

អ្នកនឹងចូលចិត្ត