adverise with khmeread 6c25a562 c512 4be2 90a4 df411727391c

ចេះ​បើកឡាន​ស្ទើរភ្លើង​ស្ត្រី​ម្នាក់​បើករថយន្ត​ចេញពី​ចំណត​ជាន់​ហ្គែ​រ​ច្រឡំ​ហ្វ្រាំង​ជ្រុល​ទៅបុករថយន្ត​និង​ម៉ូតូ​៧​គ្រឿង​

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ចេះ​បើករថយន្ត​ស្ទើរភ្លើង​បាន​បើករថយន្ត​ចេញពី​ចំណត់​ផ្សារ​អូឡាំពិក​មិនដឹង​ជាហេតុ​អ្វី​បានជា​ជ្រុល​ល្បឿន​ទៅបុករះ​រថយន្ត​និង​ម៉ូតូ​ខូចខាត​អស់​ចំនួន​៧​គ្រឿង ហើយ​រុញ​ខ្ទប់​ទៅនឹង​ស្នាក់ការ​ប៉ូលិសសណ្តាប់ធ្នាប់​ដែលមាន​គោលដៅ​នៅជាប់​ផ្សារ ប៉ុន្តែ​សំណាងល្អមិន បណ្តាល ​ឲ្យ​នរណាម្នាក់​រងរបួស់​នោះទេ​។​

     គ្រោះថ្នាក់​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០១៦​ក្នុង​ចំណត​ផ្ញើរ​ឡាន​អូ​ឡាំ​ពិ​ក ខាងជើង​ឆៀង​ខាងលិច ក្នុង​សង្កាត់​អូ​ឡាំ​ពិក ខណ្ឌ​ចំកា​មន ។​ស្ត្រី​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ត្រូវបាន​គេ​ស្គាល់​អត្ថ​សញ្ញាណ​នោះទេ។​

     ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា  ដំបូង​គេ​ឃើញ​ស្ត្រី​ម្នាក់​បានចេញ​ពី​ផ្សា​អូ​ឡាំ​ពិ​ក​ដើរ​ឆ្ពោះទៅកាន់​រថយន្ត​ម៉ាក​ម៉ាស​ស្តាររបស់ខ្លួន​មានព​ណ៍ស ស្លាក​លេខ ភ្នំពេញ 2 AG -7099 ហើយ​បើករថយន្ត​ចេញ។​

     ប៉ុន្តែ​មិនដឹងថា​មូលហេតុ​អ្វី​រថយន្ត​បាន​ស្ទុះ​ល្បឿន​ជ្រុល​ទៅបុក​ខាងក្រោយ​រថយន្ត​៧​គ្រឿង​បន្ត​គ្នា​ក្នុងនោះ​មាន​ម៉ូតូ​មួយគ្រឿង​ដែល​ចត​ក្បែ​ស្នាក់ ការ​សណ្តាប់ធ្នាប់​រុញ​តៗ​គ្នា ហើយ​រថយន្ត​កាមរី​បា​ឡែ​នក៏​ជ្រុល​ទៅបុក​ខ្ទប់​នឹង​របងស្នាក់ការ​សណ្តាប់ធ្នាប់បណ្តាល​ឲ្យ​បាក់​ជញ្ជាំង​អស់​មួយ​ផ្ទាំង។​

     ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​ន​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ គឺ​ខូចខាត​តែ​រថយន្ត​និង​ម៉ូតូ​តែប៉ុណ្ណោះ។ ចំពោះ​ករណីនេះ​រថយន្ត​កណ្តាល​និង​ខាងមុខ​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជាង​គេ។​

    ប្រភព​ដដែល​បន្តថា​ក្រោយពី​កើតហេតុ​ភាគី អ្នកបើករថយន្ត​បង្ក​មិនបាន​រត់គេច​ទៅណា​ទេ ដោយ​ទទួលស្គាល់​កំហុសរបស់​នាង ក៏ចេញមុខ​មក​សម្របសម្រួល​ជាមួយ​ភាគី​រថយន្ត​និង​ម៉ូតូដើម្បី​បញ្ចប់រឿង។​

    ដោយមាន​ការសម្របសម្រួល​ព្រម​ចេញសង​ថ្លៃ​ការខូចខាតភាគី​រថយន្ត​និង​ម៉ូតូ​បាន​ព្រម​ទទួលយក​សំណង​ជួសជុល ដើម្បី​បញ្ចប់រឿង​ប៉ុន្តែ​គេ​មិនដឹងថាអស់​ចំនួន​ប៉ុន្មាន​នោះទេ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់