adverise with khmeread 388a1d6e b601 4e2a a35f 50accc9ab52d

បុរស​ម្នាក់​ចុះ​ហែល​ទឹកអូរ​លេង​លង់​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​៧​កន្លះ​យប់​ថ្ងៃទី​០៣​មីនាឆ្នាំ​២០១៦​វេលា​នៅ​ចំណុច​អូរ​តា​ប៉ា ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល  រហូតដល់​ម៉ោង​ជិត​​ ១១​​ ព្រឹក​ថ្ងៃទី​៤​ ខែមីនា ​នេះ​ទើប​រក​សព​ឃើញ​។​

     ប៉ូ​លិ​សនិយាយថា ជនរងគ្រោះ​ឈ្មោះ​ចៅ ព្រុំ​សុវណ្ណ ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កសិករមាន​ទីលំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក
​កៀនស្វាយ ខេត្ដ​កណ្ដាល​។​

     ប៉ូលិស​បន្តថា មូលហេតុ ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​ជនរងគ្រោះ​បាន​ចុះ​ហែល​ទឹកអូរ​តា​ប៉ា​តែម្នាក់ឯង​បណ្ដាល​ឲ្យ​បាត់​ខ្លួន​។ពេលនោះ​ក្រុមគ្រួសារ​បងប្អូន​នាំគ្នា​ចុះ​រកតែ​រក​មិនឃើញ ។​

     រហូតដល់​ថ្ងៃទី​០៤​មីនា​២០១៦​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ទើប​ក្រុមគ្រួសារ​រក​សាក សព​ជនរងគ្រោះ​ឃើញ។ ក្រោយពី​ផ្នែក​ជំនាញ​ពិនិត្យហេតុ គ្រូពេទ្យ​ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ប៉ូលិស​ប៉ុស្តិ៍​គគីរ និង​ក្រុមគ្រួសារ ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ​ខាងលើ​រួច សព​ជនរងគ្រោះ​ពិតជា​ស្លាប់ដោយសា​លង់ទឹក​ប្រាកដ​មែនហើយ​ក្រុមគ្រួសា​ជនរងគ្រោះ​ក៍​ទទួលស្គាលថា​កូន​របស់គាត់​ពិតជា​ស្លាប់​ដោយសារ​លង់​ប្រាកដ​មែន​។​

      បន្ទាប់មក​សម​ត្ត​កិច្ច​យើង​ក៍​ប្រគល់​សាកសព​ឈ្មោះ​ចៅ ព្រុំ​សុវណ្ណ​ភេទ​ប្រុស​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់