adverise with khmeread 0a199252 fee3 4f7b baa5 58c75a72fe1e

ខឹង​បញ្ចូល​ភ្លេង​ក្នុង​ទូរស័ព្ទយូរ​កាប់​៣​បុ័ង​តោជាប់​ខ្នោះ

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​កៀនស្វាយ​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​កាប់​នឹង​កាំបិត​បុ័ង​តោ​លើ​បុរស​ម្ន​ឆក់​៣​កាំបិត​របួស​ដោយ​គ្រាន់តែ​ខឹង​រឿង​បញ្ចូល​ភ្លេង​ទូរស័ព្ទ កាលពី​វេលា​ម៉​ង​១២​ថ្ងៃទី​០៤ ខែមីនា​ឆ្នាំ ២០១៦  ចំណុច​ផ្សារ​គគីរ ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា​ជនរងគ្រោះ​ឈ្មោះ​បូ វុទ្ធី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ បញ្ចូល​បទ​ភ្លេង ទូរស័ព្ទ​មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ចំណែក​ជនល្មើស​ឈ្មោះ​វ៉ាន់ ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​
​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ​មាន​លំនៅ​ភូមិ​ពោធិញាណ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​ដូចខាងលើ ជនល្មើស ឃើញ​ជនរងគ្រោះ​កំពុង​បញ្ចូល​បទ​ភ្លេង​ទូរ​ស័​ទ្ទ ដោយមាន​អតិថិជន​ច្រើន ជនល្មើស​មានចិត្ត​ខឹង​រួច​ក៍ចោទ​ជនរងគ្រោះ​ថា "​បាន​ជេរប្រមាថ​ម្តាយ​ខ្លួន"​។​

    បន្ទាប់មក​ជនល្មើស​បាន​យក​កាំបិត​បុ័ង​តោ​ដែល​លាក់ទុក ក្នុង​ទូរ​មក​កាប់​ជនរងគ្រោះ​ចំនួន ៣​កាំបិត មួយ​កាំបិត​ចំ​ខ្នង និង​ពីរ​កាំបិត​ទៀត​ចំ​ដៃស្តាំ  បណ្តាល​ឱ្យ​រងរបួស​ស្រាល។​

    ក្នុងករណី នេះ​កម្លាំង​ប៉ុ​ស្តិ៍បាន​ចុះ ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ជនល្មើស​មក​សួរនាំរួច​ប​ញ្ចូ​ន​មកអធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់