ស្លាប់១១នាក់ ឈឺរាប់សិបនាក់ បន្ទាប់ពីហូបបាយនៅវត្តមួយនៅឥណ្ឌា

មនុស្ស១១នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទានបាយនៅឯវត្តមួយកន្លែងក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមសម្តីមន្រ្តីប៉ូលិស។

មនុស្សប្រហែលជា ៧០នាក់​ ត្រូវបានដឹកទៅមន្ទីរពេទ្យ បន្ទាប់ពីទទួលទានអាហារក្រោយពិធីបុណ្យមួយនៅក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋកាណាតាកា។

អ្នកនាំពាក្យប៉ូលិសមួយរូបបានប្រាប់ទៅកាន់វេបសាយ BBC កាលពីថ្ងៃទី១៤ធ្នូបាននិយាយថា អ្នកជំងឺ១១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មនុស្សពីរនាក់ត្រូវបានចាប់ខ្លួន ក្រោយឧបទ្ទវហេតុនេះ ហើយមន្រ្តីជំនាញសុខភាពមួយរូបប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា អាហារប្រហែលជាត្រូវបានដាក់ថ្នាំបំពុល។

ឧបទ្ទវហេតុនេះបានកើតឡើងនៅឯវត្ត Maramma ក្នុងស្រុក Chamarajanagar កាលពីថ្ងៃសុក្រម្សិលមិញ ជាកន្លែងដែលមានព្រឹត្តិការណ៍ពិសេសៗនិយមប្រារព្ធធ្វើនៅទីនោះ៕
 

 

adverise with khmeread