adverise with khmeread A225a536 f224 4c47 af9f a50076163d7f

យុវជន​២​នាក់​ឆក់​ទូរស័ព្ទ​បានសម្រេចអាវុធហត្ថ​វ៉ៃខ្នោះ​

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​បើក​ម៉ូ​តុ​គេច​ជួប​គ្រោះថ្នាក់​ចរ​ចរាណ៍ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថខណ្ឌ​ឬ​ស្សី​កែវ​ចាប់​វ៉ៃខ្នោះ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​០៤ មីនា ២០១៦ ស្ថិតនៅ​ចំណុច​ក្នុង​ផ្សារ​ច្រាំង​ចំរេះ​២ ក្នុង​ភូមិខ​១ ក្រុមទី​២ សង្កាត់​ច្រាំងចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ។​

    មន្ត្រី​អាវុធហត្ថ​បាន​ឱ្យ​ដឹងថា  ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ហ៊ូ សុធា អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រលេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ និង​ម្នាក់ទៀត​ឈ្មោះ​ អឿន មករា អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​ពេន ស្រុក​ពញាឮ ខេត្តកណ្តាល។ 

    ចំណែក​វត្ថុតាង​ដកហូត​មាន ម៉ូតូ​មួយគ្រឿង ម៉ាក Let’s ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DE-0443 និង​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ម៉ាក​ Iphone 6 Plus មួយគ្រឿងពណ៌​ទឹកមាស។​

   ​  រីឯស្ត្រី​រងគ្រោះ​ឈ្មោះ​ ម៉េង សុភា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជា​លក់ដូរស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ប្រគល់​ទូរស័ព្ទឱ្យទៅ​ជនរងគ្រោះ​វិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់