ស្ត្រីម្នាក់កំពុងដេកលើគ្រែជាមួយសហាយ នៅពេលនាងឮសំឡេងប្តីបើកទ្វារ...

សំណើច៖ នាងប្រពន្ធនិយាយថា "ប្រញាប់ឡើង! ទៅឈរក្បែរជ្រុងជញ្ជាំងឱ្យលឿន"។ បន្ទាប់មក នាងប្រពន្ធបានយកប្រេងលាបខ្លួនកូនក្មេងលាបពេញខ្លួនសហាយ រួចប៉ាតម្សៅឡើងពេញខ្លួនបុរសនោះ។ នាងខ្សឹបតិចៗថា "នៅឱ្យស្ងៀមកុំកម្រើករហូតដល់អូនប្រាប់។ គ្រាន់តែធ្វើពុតជារូបចម្លាក់ទៅបានហើយ"។ 

ពេលប្តីចូលមកដល់ក្នុងផ្ទះ ឆ្ងល់ក៏សួរទៅប្រពន្ធថា "អូន តើនេះជាស្អីគេទៅ?"។ 

ប្រពន្ធឆ្លើយភាំងៗថា "អូ! វាគ្រាន់តែជារូបចម្លាក់តើបង! មិត្តភក្តិអូនទិញមួយសម្រាប់បន្ទប់គេងរបស់នាង។ អូនចូលចិត្តវាខ្លាំងណាស់ ដូច្នេះអូនក៏ទិញវាមួយដែរសម្រាប់យើង"។ 

បន្ទាប់មក ប្រធានបទរូបចម្លាក់ក៏លែងមានអ្នកនិយាយតទៅទៀត ហើយប្តីប្រពន្ធទាំងពីរក៏ចូលដេក។ នៅម៉ោងប្រហែល ២ ទៀបភ្លឺ ប្តីងើបចេញទៅផ្ទះបាយ ហើយមួយសន្ទុះក្រោយមកបានត្រឡប់មកវិញជាមួយនំសាំងវិចនិងទឹកដោះគោមួយកែវ។ 

ប្តីនោះនិយាយដាក់រូបចម្លាក់ថា "ណេះយកវាហូបទៅ! ខ្ញុំក៏ឈរដូចមនុស្សឆ្កួតនៅផ្ទះប្រពន្ធឯង៣ថ្ងៃដែរ សូម្បីទឹកមួយកែវក៏គ្មានផឹកផង"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត