adverise with khmeread Afacfdfe 7ce5 4576 85a7 42e4407d41e9   copy

រួមភេទ​បានសម្រេច​៤​ដង​បែកការណ៍​ទើប​ប្តឹង

    ពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បន្ទាប់ពី​គាត់​បាន​ផ្លោះ​ចូលក្នុង​បន្ទប់​នារី​រួម​ការងារ​ជាមួយគ្នា​ម្នាក់​ទាំង​កណ្ដាលអធ្រាត្រ ដើម្បី​ក្នុងគោលបំណង់​កោសខ្យល់ តែ​ត្រូវ​លោកយាយ​នារី​រូបនោះ​ឃើញ​ហេតុការណ៍ ក្រោយមក​ទើប​ធ្លាយ​រឿង​រួម​រ័ក្ស​ជាមួយគ្នា​បានសម្រេច​រហូតដល់​ទៅ​៤​ដង​។ 

    ហេតុការណ៍​នេះ​ត្រូវបាន​គេ​សង្ស័យ​ត្រូវរ៉ូវ​គ្នា​រួមភេទ​បានសម្រេច​ចំនួន ៤​ដង​ពេល​បែកការណ៍​ទើប​ប្ដឹង​ឱ្យ​ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​កាលពីវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ ត្រង់ចំណុច​ហាង​យីហោ (​គ្រួសា​សាច់​អាំង​) ស្ថិតក្នុង​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​-​ខេត្តពោធិ៍សាត់​។ 

    ប៉ូល​ស​និយាយថា ជនសង្ស័យ​ឈ្មោះ ពេជ្រ តុលា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​រស់នៅ​ភូមិ​
​ទាហាន ឃុំ​ស្វាយ​តឿ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង មក​ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​ចុងភៅ​នៅ​ហាង​យីហោ (​គ្រួសា​សាច់​អាំង​)​។ 

    ដោយឡែក​នារី​ដែល​គេ​សង្ស័យ​ត្រូវរ៉ូវ​គ្នា​ហើយ​ពេល​បែកការ​បែរជា​រងគ្រោះ​ទៅវិញ​នោះ​ឈ្មោះ ធ​.​ម​.​ន អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ត្រ​យាប ឃុំសន្លប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មក​ស្នា​ក់ភូមិ​សង្កាត់​កើតហេតុ មុខរបរ​ចុងភៅ​នៅ​ហាង​ជាមួយគ្នា។​

    ការឃាត់​ខ្លួ​ខ​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​សាមីខ្លួន​រងគ្រោះ​និង​ជីដូន​តែ​មិនត្រូវ​បាន​គេ​បញ្ជាក់​អំពី​ឈ្មោះ​នោះទេ ហើយ​នៅក្នុង​ពាក្យបណ្ដឹង​នោះបាន​រៀបរាប់ថា នៅវេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់ពី​ចប់​ការងារជនសង្ស័យ​បាន​ចូលមក​ធ្វើ​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់​នៅក្នុង​ពាក្យបណ្ដឹង​នោះ​ពុំមាន​ទាមទារ​សំណង​ឬ​ជ​ងឺ​ចិត្ត​អ្វី​នោះទេ​ គឺ​សូម​ឲ្យសមត្ថកិច្ច​ធ្វើការ​តាម​និតិ​វិធី​។​

    ករណី​រំលោភ​សេពសន្ថវៈ​លើ​នារី​អាយុ​ក្រោម​១៥​ឆ្នាំនេះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​មុខ​សមត្ថកិច្ច​នោះដែរ ហើយ​កំពុង​បំពេញ​សំណុំ​ឯកសារបញ្ជូន​បន្តទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​អនុវត្ត​បន្ត​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦​នេះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់