នារីៗចង់បានសក់ស្អាតនិងក្រចកលូតលាស់ល្អដូចបំណង គឺត្រូវញ៉ាំអាហារតែ ៥ ប្រភេទប៉ុណ្ណោះ!

ចង់ឱ្យសក់ស្អាតនិងក្រចកលូតលាស់មកវិញ ជួនកាលគឺរង់ចាំគួរឱ្យខកចិត្តណាស់ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារខុស ការរង់ចាំនឹងរឹតតែយូរ។ ដោយហេតុថាក្រចកនិងសក់គឺកើតចេញពីសារធាតុ Keratin ដូច្នេះគួរញ៉ាំអាហារដូចខាងក្រោម។ 

១. ទឹកដោះ
ការសិក្សាបង្ហាញថា កង្វះជាតិដែក​ ស័ង្កសី និងប្រូតេអ៊ីនអាចនាំឱ្យជ្រុះសក់ និង ក្រចកក្រដុះ។ វាជាការល្អបំផុតក្នុងការផឹកទឹកដោះ ព្រោះវាផ្ទុកទៅដោយប្រូតេអ៊ីន កាល់ស្យូម និងវីតាមីន D។

២. ស៊ុត
ស៊ុតសម្បូរទៅដោយសារធាតុបាយអូទីន និងជាតិដែក ដែលជួយឱ្យសក់លូតលាស់បានល្អ។ 

៣. ត្រីសាម៉ុង
ខ្លាញ់អូមេហ្គា៣ជួយពង្រឹងសក់ និងជួយឱ្យស្បែកក្បាលមិនងាយកើតអង្គែ។ ហើយវាក៏ជួយទប់ស្កាត់ការបែកក្រចកផងដែរ។ 

៤. បន្លែបៃតង
ស្ពៃខៀវ ស្ពៃស្ពីណាច និងស្ពៃខៀវដទៃទៀត គឺសម្បូរទៅដោយវីតាមីន A និង C ហើយវាពិតជាសំខាន់សម្រាប់ការផលិតជាតិកូឡាជែន និងជួយពង្រឹងសរសៃឈាមផងដែរ។ 

៥. បន្លែលឿង
បន្លែដូចជាការ៉ុត ល្ពៅ និងដំឡូង គឺសម្បូរទៅដោយសារធាតុ Beta-carotene ដែលធ្វើឱ្យស្បែកក្បាលមានសុខភាពល្អ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត