De8b3825 0a0c 467a b8a3 99806cd2c9cb

មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ម្នាក់​បាញ់សម្លាប់​ខ្លួនឯង​

     ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ម្នាក់​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​បាញ់កាំភ្លើង​ម៉ាក​ K59 ហើយ​សាច់ញាតិ​កំពុង​យំសោក​ដោយ​ការស្តាយស្រណោះ​ហើយ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ។​

     ប៉ូលិស​និយាយថា ពេលនេះ​សមត្ថកិច្ច​មិនអាច​បញ្ជាក់​ពី​មូលហេតុ​បានទេ ដោយ​រងចាំ​ការសួរនាំ​សាច់ញាតិ​សិន។ ជនរងគ្រោះ​ឈ្មោះ ជាគឹមហុង អាយុ​៤៥​ឆ្នាំ មានមុខ​ងារ​ជាម​ន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​ជនរងគ្រោះ​បាន​ប្រើ​កាំភ្លើង​ម៉ា​ក កា​៥៩​បាញ់សម្លាប់​ខ្លួនឯង​១​គ្រាប់​កាលពីវេលា​ម៉ោង​៦​និង​១០​នាទី​ព្រលប់ ថ្ងៃទី​៤​មីនាឆ្នាំ​២០១៦​នេះ​ដោយ​ពេលនេះ​កំពុង​រង់ចាំ​ការធ្វើ​កោសល្យវិច័យ​។​

     ប៉ូ​លឹ​បន្តថា ការធ្វើឃាត​ខ្លួន​នេះ បានកើត​ឡើង​នៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដឹង​អា​ថ៏​កំបាំង​រឿងនេះ​ឡើយរួមទាំង​ក្រុមគ្រួសារ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់