ក្មេងចិនអាយុ១២ឆ្នាំចាក់សម្លាប់ម្តាយបង្កើត២០កាំបិតស្លាប់យ៉ាងវេទនា តែពុំត្រូវបានកាត់ទោសជាប់គុកឡើយ

ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ ដែលចាក់ម្ដាយរបស់ខ្លួនរហូតដល់ស្លាប់ បច្ចុប្បន្នអាចទៅរៀនដូចធម្មតា ខណៈដែលអតីតសាលារបស់គាត់បានបដិសេធមិនព្រមឱ្យគាត់ចូលរៀនវិញ។

ក្មេងប្រុសឈ្មោះថា Wu ត្រូវបានគេរាយការណ៍ថា សម្លាប់ម្ដាយខ្លួននឹងកាំបិតមួយនៅរាត្រីថ្ងៃទី ២ ធ្នូនៅផ្ទះរបស់ពួកគេក្នុងទីក្រុង Yuanjiang ខេត្ត Hunan។

ដោយសារតែអាយុនៃការទទួលខុសត្រូវលើបទឧក្រិដ្ឋក្នុងប្រទេសចិន គឺចាប់ពីអាយុ ១៤ ឆ្នាំឡើង ការដាក់ទោសលើ Wu គឺត្រឹមជាប់ក្នុងគុកប៉ូលិសបីថ្ងៃប៉ុណ្ណោះ។ ជនរងគ្រោះជាម្ដាយឈ្មោះ Chen រកឃើញថា កូនរបស់ខ្លួនលួចលុយ និងជក់បារីបួនកញ្ចប់ ដែលខ្លួនទិញមកផ្ទះ។

Chen ក៏បានដាក់ពិន័យកូនដោយប្រើខ្សែក្រវាត់វាយ។ ដើម្បីសងសឹងនឹងម្ដាយវិញ Wu និយាយថា ខ្លួនបានចាក់ម្ដាយ ២០ កាំបិតក្នុងបន្ទប់គេង។

បន្ទាប់ពីចាក់សោបន្ទប់កន្លែងដែលសាកសពស្លាប់ទីនោះ Wu បានផ្ញើសារមួយទៅសាលារៀនរបស់គាត់ដោយប្រើទូរស័ព្ទម្ដាយរបស់ខ្លួនដោយអះអាងថាខ្លួនមានជំងឺ និងអវត្តមាននៅថ្ងៃបន្ទាប់។ សាកសពរបស់ Chen ត្រូវបានរកឃើញដោយជីតារបស់ Wu នៅពេលដែលគាត់បានមកលេងនៅព្រឹកបន្ទាប់។ Wu  ដែលកំពុងលេងជាមួយប្អូនប្រុសអាយុ ២ ឆ្នាំរបស់ខ្លួន នៅពេលជីតាមកដល់បានអះអាងថាម្តាយរបស់គាត់បានចេញទៅទីក្រុងនៅថ្ងៃនោះ។

ដោយកើនឡើងការសង្ស័យបន្ទាប់ពីមិនបានឮដំណឹងពី Chen ពេញមួយថ្ងៃនោះ ជីដូនរូបនោះបានត្រឡប់មកធ្វើការស៊ើបអង្កេតវិញនៅពេលរសៀល។ ពេលមើលតាមបង្អួចបន្ទប់គេងរបស់ Chen គាត់បានឃើញសាកសពរបស់ Chen នៅលើឥដ្ឋជាមួយបន្ទប់ទាំងមូលប្រឡាក់ដោយឈាមរបស់នាង។

Wu ត្រូវបានចាប់ខ្លួន ប៉ុន្តែត្រូវបានដោះលែងពីការឃុំឃាំងរបស់ប៉ូលិស បន្ទាប់ពីរយៈពេលបីថ្ងៃដោយសារតែអាយុរបស់គាត់ស្ថិតនៅក្រោមអាយុទទួលខុសត្រូវបទព្រហ្មទណ្ឌ។ យោងទៅតាមជីតារបស់គាត់ Wu បានបង្ហាញអាកប្បកិរិយាមិនធម្មតារបស់គាត់ ចាប់តាំងពីគាត់បានរងរបួសក្បាលពីអាយុ ៧ ទៅ ៨ ឆ្នាំ។

បច្ចុប្បន្នគាត់កំពុងស្ថិតនៅក្រោមការមើលថែរក្សាពីឪពុកកម្មករចំណាកស្រុករបស់គាត់ ដែលត្រូវបានគេបង្ខំឱ្យត្រលប់មកផ្ទះវិញ បន្ទាប់ពីទទួលបានដំណឹងអកុសលនេះ។ ឪពុករបស់ Wu កំពុងស្វែងរកជំនួយរបស់រដ្ឋាភិបាល ដើម្បីធានាថាកូនប្រុសរបស់គាត់បានទទួលការអប់រំ បន្ទាប់ពីអ្នកគ្រប់គ្រងពីអតីតសាលារបស់គាត់បានបដិសេធគាត់៕

 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81