1

ចង់បាន​ធ្មេញ​ស​តែ​រយៈពេល ១ នាទី​ដែរ​ទេ​?

    ​ធ្មេញ​គឺជា​របស់​សំខាន់បំផុត​របស់​មនុស្ស ជាពិសេស​នៅពេល​យើង​ហូបចុក​ចំណីអាហារ​ប្រចាំថ្ងៃ​។ ធ្មេញ​ក៏មាន​ឥទ្ធិពល​ធំ​ធេ​ញ​មកលើ​រូប​សម្រស់​របស់​យើង​ផងដែរ​។ ការ​ដែលមាន​ធ្មេញ​ស្អាត​នឹងធ្វើ​ឱ្យ​លោកអ្នក​មើលទៅ​ក្មេង​ជាង​វ័យ និង​ស្រស់ស្អាត​។ លោកអ្នក​ក៏​អាចមាន​ជំនឿ​ជាក់​លើ​ខ្លួនឯង​រឹតតែ​ខ្លាំង​ផងដែរ​។

​    ​ប៉ុន្តែ​គ្មាន​នរណាម្នាក់​សុទ្ធ​តែមាន​ធ្មេញ​ស្អាត​នោះឡើយ នៅពេល​និយាយ​ដល់​ពណ៌​របស់​ធ្មេញ​។ ធ្មេញ​លឿង​គឺជា​រឿង​មួយ​គួរឱ្យ​ខ្មាស់​គេ​បំផុត ព្រោះ​សូម្បី​លោកអ្នក​ដុសធ្មេញ​ទៀត​ទាត់​យ៉ាងណាក៏ដោយ ក៏​លោកអ្នក​នៅតែមាន​ធ្មេញ​ពណ៌​លឿង​ដដែល​។

​    ​សូមកុំ​បារម្ភ​តទៅទៀត​។ គន្លឹះ​សាមញ្ញ​ទាំងនេះ​អាចធ្វើឱ្យ​សុបិន​របស់​លោកអ្នក​ក្លាយជា​ការពិត​។

​    ​រាល់​អ្វីដែល​អ្នកត្រូវការ​គឺ​ម្សៅ​នំ និង ទឹក​ធម្មតា ឬ​ក្រូចឆ្មា (​ឬ​ក្រូច​ភ្លា​)​។ គ្រាន់តែ​លាយ​ម្សៅ​នំ​ជាមួយ​ទឹក​ធម្មតា ឬ​ទឹកក្រូច​ឆ្មា​រហូត​ក្លាយជា​ល្បាយ​ប៉ិៗ រួច​ដុស​វា​លើ​ធ្មេញ​ដូចជា​ថ្នាំដុសធ្មេញ​ធម្មតា​។ ទុក​វា​មួយ​នាទី រួច​ខ្ពុ​ល​សម្អាត​មាត់​ជាមួយ​ទឹក​បន្ថែមទៀត​ជាការ​ស្រេច​។​

​    ​ធ្វើបែបនេះ​ឱ្យបាន​ច្រើន​ថ្ងៃ លោក​អ្នកនឹង​សង្កេតឃើញ​ធ្មេញ​កាន់តែ​ស​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕   

ប្រភព៖ រៀល​ឌី​ចេស​

អ្នកនឹងចូលចិត្ត

មតិយោបល់