adverise with khmeread Fajb bouncing batteries 01 mar2015

ពេល​ទិញ​ថ្មពិល ចង់ដឹងថា​វា​ខូចគុណភាព​ឬក៏​អត់​សូម​សាក​ធ្វើតេស្ត​តាមរបៀប​មួយ​នេះ​!

    ​ជាធម្មតា​ពេល​យើង​ទិញ​ថ្មពិល យើង​តែងតែ​យក​វា​មកប្រើប្រាស់​ភ្លាម​តែម្តង ដោយ​មិនបាន​ចាប់អារម្មណ៍​ពី​ការធ្វើ​តេស្ត​គុណភាព​របស់​វា​នោះឡើយ​។ ជួនកាល​ប្រើ​មិនទាន់បាន​ប៉ុន្មាន​ផង វា​ក៏​អស់​ថ្ម ហើយ​លោកអ្នក​ក៏​មិនបាន​ចាប់អារម្មណ៍​ថា​ពេល​ទិញ​មកវា​ខូចគុណភាព​រួចទៅហើយ​នោះ​ដែរ​។ បន្ទាប់មក លោកអ្នក​បាន​ទៅរក​ទិញ​ថ្មពិល​ម្តងទៀត​នៅ​កន្លែង​ដដែល​។ ម្តងនេះ​មុននឹង​ទិញ​មក​ប្រើ​លោកអ្នក​ត្រូវ​សាកល្បង​ធ្វើតេស្ត​គុណភាព​វា​ដូចខាងក្រោម​៖

​    ​* ទម្លាក់​ថ្មពិល​ពី​កម្ពស់ ៦ អ៊ី​ញ​ទៅលើ​តុ​ដោយ​ដាំ​ក្បាល​ចុះ​៖
​    ​- ប្រសិនបើ​វា​ឡង​បន្តិចបន្តួច​រួច​ដួល​ស្តូក​ទៅនឹង​តុ បានន័យថា ថ្ម​មានគុណ​ភាពល្អ​។
​    ​- ប្រសិនបើ​ទម្លាក់​ចុះ​ហើយ វា​ឡង​ច្រើនតង់ បានន័យថា ថ្មពិល​នោះ​ខូចគុណភាព​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់