ឃាត់ខ្លួនបុរសចិនម្នាក់លួចម៉ូតូបុរសចិនសាំងហ្គាពួរ​ នៅសណ្ឋាគារកាសា

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ទន្លេបាសាក់បានឃាត់ខ្លួនបុរសចិនម្នាក់ក្នុងករណីលួចម៉ូតូបុរសចិនសាំងហ្គាពួរ​ នៅចំណុចចំណតម៉ូតូសណ្ឋាគារកាសាកោះពេជ្រ​ ផ្លូវបេតុងក្រុម៧៨​ ភូមិ១៤​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន នៅថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទីយប់។ 

ប៉ូលិសនិយាថា​ ជនសង្ស័យជាជនជាតិចិនឈ្មោះថឹង ហ័រភេទប្រុសអាយុ៣៣ឆ្នាំមុខរបរគ្មានស្នាក់នៅក្នុងសណ្ឋាគារកាសាកោះពេជ្រ​ គ្មានប៉ាស្ព័រជាប់ខ្លួន។ ដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកឃ្លីកពណ៌ក្រហមស្លាកលេខភ្នំពេញ 1GT-8864។​ 

ចំណែកជនរងគ្រោះឈ្មោះ LIAV SENG ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិសឹង្ហបូរី ស្នាក់នៅខុនដូរកោះពេជ្រ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ មុខរបរអ្នកគ្រប់គ្រងភោជនីយដ្ឋាន​កាន់ប៉ាស្ព័រលេខ E6541491L។ 

បច្ចុប្បន្នប៉ូលិសបានប្រគល់ជូនជនរងគ្រោះវិញ ចំណែកជនសង្ស័យបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌចំការមនចាត់ការបន្តតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab