ឃាត់ជនបរទេស២នាក់និងស្ត្រី​ខ្មែរ​ម្នាក់ជាមួយថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់នៅកំពត

​កំពត​ ៖​ ជនបរទេស​​ពីរ​នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​បទ​សង្ស័យ​ជា​ក្រុម​ជួញ​ដូរគ្រឿងញៀន​បន្ទាប់ពីរ​ឃើញ​វត្ថុតាង​ជាថ្នាំញៀនយ៉ាងច្រើន​សន្ធឹកសន្ធាប់​ ក្នុងកិច្ចប្រតិបត្តិការ​​ធ្វើឡើង​នៅត្រង់ចំណុច​ក្បែរ​មន្ទីរ​ប្រៃ​ណី​យ៍​ និង​ទូរគមនាគមន៍​ខេត្តកំពត​ ភូមិ១ឧសភា​ សង្កាត់​កំពង់​កណ្តាល ក្រុង​-ខេត្តកំពត កាលពី​រសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ​ទាំងបី​នាក់ រួមមាន ១- ឈ្មោះ តាស​ដឺ​លែ​ន អូន​ដឺ ( Tasdelen Onder ) ភេទ​ប្រុស អាយុ ៣៧ឆ្នាំ, ២-ឈ្មោះ អែន​ចឺ​ឡា អូ​រី​ប្យា​ណូ​វណា ( Anjerla Oribjanovna ) ភេទ​ស្រី អាយុ ២៩ឆ្នាំនិង ៣-ឈ្មោះ មុំ សុភា អាយុ ២៨ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត។

​ប៉ូលិសបន្តថា​ កម្លាំងប៉ូលិស​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​​ខេត្តកំពត សហការ​ជាមួយ​កម្លាំងប៉ូលិស​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុងនៃ​អគ្គស្នងការដ្ឋាន​ប៉ូលិស​ជាតិ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ក្បែរ​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ខេត្តកំពត​ដោយ​ឆែក​ឆែរ​ជនបរទេស​ប្រុស​ស្រី​ពីរ​នាក់ ព្រមទាំង​ស្ត្រី​ខ្មែរ​ម្នាក់។ 

​ជា​លទ្ធផល ប៉ូលិស​បាន​រកឃើញ​ទឹក​ថ្នាំ​សង្ស័យ​ជា​សារធាតុ​ញៀន​មួយកញ្ចប់​ធំ​ព្រមទាំង​គ្រឿងញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី​ល​ចំនួន១.៥០៣គ្រាប់ ជាមួយនឹង​វត្ថុតាង​ទាំងនេះ​ប៉ូលិស​ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់ភ្លាមៗតែម្តង។ 

​បន្ទាប់មកប៉ូលិស​បាន​បន្តទៅ​ឆែកឆេរ​ហាង FIREFLY ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​រកឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន៥០០គ្រាប់​រួមទាំង​ប្រភេទ​ថ្នាំ​សង្ស័យ​ជា​សារធាតុ​ញៀន១៨០គ្រាប់ និង​ម៉ា​ទឹកកក​ទម្ងន់២៦៤,៨៦ក្រាម​បន្ថែមទៀត។ 

​បច្ចុប្បន្នជនសង្ស័យបានប្រគល់ដល់ប៉ូលិសខេត្តកំពតកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab