adverise with khmeread 1 cup per day melts 1 cm of stomach fat away123

យើង​ផឹក​វា​រាល់ថ្ងៃ ប៉ុន្តែ​មិនដឹងថា​វា​បង្ក​ជំងឺមហារីក​សុដន់​ទាល់តែសោះ​!

    ​ជំងឺមហារីក​សុដន់​គឺជា​ហានិភ័យ​គ្រោះថ្នាក់​បំផុត ដែល​ស្ត្រី​គ្រប់រូប​កំពុង​ប្រឈម​នាពេល​សព្វថ្ងៃនេះ ហើយ​យើង​បានធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នេះ​និង​បុណ្យ​ស្រន់​កុំឱ្យ​កើត​ជំងឺ​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​មួយ​នេះ​។ ទោះយ៉ាងណា ជួនកាល​យើង​បាន​បំផ្លាញ​សុខភាព​ខ្លួន​យើង​ដោយ​មិនដឹង​ខ្លួន ហើយ​យើង​ថែមទាំង​បាន​បង្កើន​ឱកាស​នៃ​ការវិវត្តន៍​ជំងឺមហារីក​សុដន់​ថែមទៀត​។

​    ​អ្នកស្រាវជ្រាវ​មួយក្រុម​មកពី​ប្រទេស​ន័​រ​វែ​ស​បានរៀបចំ​ការសិក្សា​មួយ​ទៅលើ​ទំនាក់ទំនង​រវាង​ការផឹក​ទឹកដោះគោ និង​ជំងឺមហារីក​សុដន់ ហើយ​បាន​ឈានដល់​ការសន្និដ្ឋាន​គួរឱ្យ​រន្ធត់ចិត្ត​។ ពួកគេ​បាន​រកឃើញថា ស្ត្រី​ដែល​ផឹក​ទឹកដោះគោ ៣ កែវ ឬ​ច្រើនជាង ៣ កែវ​ក្នុង​មួយថ្ងៃ​ប្រឈម​នឹង​ការវិវត្តន៍​ទៅរក​ជំងឺមហារីក​សុដន់​ខ្លាំង​ជាង​ស្ត្រី​ដែល​ផឹក​ទឹកដោះ​កន្លះ​កែវ ឬ​មិន​ផឹក​សោះតែ​ម្តង​។

​    ​ថ្មីៗ​នេះ មានការ​កើនឡើង​ករ​ណី​មហារីក​សុដន់​គួរឱ្យកត់សម្គាល់​នៅ​ប៉ែក​លោក​ខាង​លិ​ក ហើយ​វេជ្ជបណ្ឌិត​មួយចំនួន​ជឿថា ទឹកដោះគោ​គឺជា​មូលហេតុ​ដើម​នៃ​ការកើនឡើង​នៃ​ជំងឺមហារីក​សុដន់​។ រហូតមកទល់​ពេល​កន្លងទៅ​ថ្មីៗ​នេះ គេ​បានដឹងថា ទឹកដោះគោ​អា​ចព​ន្លឿ​ន​ការវិវត្តន៍​នៃ​ជំងឺមហារីក ដែល​ពិនិត្យឃើញ​រួចជាស្រេច ប៉ុន្តែ​ភស្តុតាង​ថ្មី​នេះ​បាន​បង្ហាញថា ទឹកដោះ​រឹតតែ​ធ្វើឱ្យ​វិវត្តន៍​ជំងឺមហារីក​សុដន់​ខ្លាំងក្លា​ថែមទៀត​។

​    ​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​ស្ត្រី​មកពី​ហ្វ្រាំង​ឡង់ ស៊ុយអែត ចក្រភព​អង់គ្លេស កាណាដា និង​អាមេរិក សុទ្ធសឹង​ជា​ប្រទេស​ដែល​ផឹក​ទឹកដោះគោ​ខ្លាំងជាងគេ​។ ការសិក្សា​ក៏បាន​បង្ហាញ​ផងដែរ​ថា ប្រទេស​ដែល​ផឹក​ទឹកដោះគោ​តិច​បំផុត​គឺ​គ្មាន​ឬ​មាន​ករណី​ជំងឺមហារីក​សុដន់​តិចតួច​បំផុត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់