ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសខណ្ឌដូនពេញឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន​

ភ្នំពេញ​ ៖​ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសខណ្ឌដូនពេញឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៥កន្លះល្ងាច នៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពាក់ព័ន្ធគ្រឿងញៀន​។
 
ប៉ូលិសនិយាយថា ជនសង្ស័យ ទី១-ឈ្មោះ ប្លង់ អនុវត្ត ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ៨០ សង្កាត់​អូ​ឡាំ​ពិត (ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់), ទី២-ឈ្មោះ ឃុន វី ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង ភូមិ២ សង្កាត់​ស្រះចក មុខរបរ​មិន​ពិត (ប្រើប្រាស់) និង​ទី៣-ឈ្មោះ ទៀង សំអាត ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង ភូមិ២ សង្កាត់​ស្រះចក មុខរបរ​មិន​ពិតប្រាកដ (ប្រើប្រាស់)។

វត្ថុតាងរឹបអូសរួមមាន ក្រាម​ព​ណ៌សថ្លា(គ្រឿងញៀន)ចំនួន ២៦កញ្ចប់ (ធំ​ចំនួន០២កញ្ចប់ តូច២៤កញ្ចប់), ឧបករណ៍ប្រើប្រាស់​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន, ថង់​សម្រាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាព មួយចំនួន, ទូរ​ស័ព្ទ​អាយ​ហ្វូ​ន ពណ៌​ស​ខ្មៅ​ចំនួន​មួយគ្រឿង និង​ប្រាក់រៀល​ចំនួន​ដប់​ប្រាំបួន​ម៉ឺន (១៩០.០០០)រៀល។ 

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab