​លក់ប្រេងសាំងមិនគ្រប់លីត្រ និងលក់លើសតម្លៃនៅច្បារអំពៅត្រូវបានសមត្ថកិច្ចជំនាញព្រមាន

ភ្នំពេញ​ ៖​ ដេប៉ូ​ចែកចាយប្រេងឥន្ធនៈ ចំនួន ០២កន្លែង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខណ្ឌ​ច្បារអំពៅ​ បានលក់ប្រេងសាំងមិនគ្រប់លីត្រ និងលក់លើសតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានសមត្ថកិច្ចជំនាញព្រមានជាលើកទីមួយ​។ 

យោងតាម​ផេ​ក​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ឱ្យ​ដឹងថា នៅ​​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធន: ចុះ​ត្រួតពិនិត្យ​ស្ថានីយ-ដេប៉ូ​ចែកចាយ ចំនួន ០២ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ 

ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន​របស់​ប្រេងសាំង, សេ​តាន​របស់​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​ប​ណ្តា​ស្ថានីយ-ដេប៉ូ ទាំង ០២ ផងដែរ។ ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ « ស្ថានីយ-ដេប៉ូ TELA ឈូករ័ត្ន ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​លក់​ប្រេង​មិនមាន​អនុលោមភាព​ផែ្ន​ក បរិមាណ (មិន​គ្រប់​លីត្រ) និង​លក់​តម្លៃលើស​ការកំណត់​ក្នុង​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម»។ 

គួរបញ្ជាក់​ផងដែរ​ថា ស្ថានីយ-ដេប៉ូ TELA ខាងលើ​ដែល​មន្ត្រី​ជំនាញ​រកឃើញ​មិន​ប្រក្រតី​នោះ បាន​បិទ​អាជីវកម្ម ចែកចាយ​ដោយ​ខ្លួនឯង​ជា​បណ្តោះអាសន្ន រហូតដល់​មានការ​កែសម្រួល​ត្រឹមត្រូវ​ឡើងវិញ។

ដោយសារ​នេះ​ជាការ​រកឃើញ​លើក​ទី ១ មន្ត្រី​ជំនាញ​បានឱ្យ​ម្ចាស់​ដេប៉ូ​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិន​អនុលោម​ជាបន្ទាន់។ បើ​មិន​អនុវត្តតាម​ការណែនាំ នៅពេល​មន្ត្រី​កាំកុងត្រូល​រកឃើញ​កំហុស​លើក​ទី ២ ម្ចាស់​ដេប៉ូ នឹងរង​នូវ​ការចោទប្រកាន់​ទៅ​តុលាការ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab