បុរស​ចិនលោត​សម្លាប់ខ្លួន​ពីលើ​ជាន់​ទី៤ពី​សណ្ឋាគារ PALM PALACE មិនដឹងមូលហេតុ

ព្រះសីហនុ ៖  មាន​ករណី​បុរសជនជាតិ​ចិនម្នាក់បាន លោត​សម្លាប់ខ្លួន​ពីលើ​ជាន់​ទី៤ ក្នុង​សណ្ឋាគារ PALM PALACE បណ្តាល​ឱ្យស្លាប់ នៅ​ចំណុច​បន្ទប់​លេខ៤០១ ជាន់​ទី៤ ក្នុង​សណ្ឋាគារ​មួយកន្លែង ក្រុម២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុកាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

សមត្ថកិច្ចនិយាយថា សព​ជន​ជាតិចិន​ដែល​ស្លាប់​ឈ្មោះ LYU MINGPAN ភេទ​ប្រុស កើត​ថ្ងៃទី១៩ ខែ៧ ឆ្នាំ១៩៨៤ កាន់​លិខិតឆ្លងដែន​លេខ ED8313801សុពលភាព​ប្រើប្រាស់ ដល់​ថ្ងៃទី១៧ ខែ៧ ឆ្នាំ២០២៨ បាន​ចូលមក​ស្នាក់នៅ​សណ្ឋាគារ​ខាងលើ ហើយ​បាន​លោត​ពីលើ​ជាន់​ទី៤ បណ្តាល​ឱ្យស្លាប់ភ្លាមៗ ដោយ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ។ 

សាកសព​ក្រោយពី​កម្លាំង​ជំនាញ​ពិនិត្យ​រួច ត្រូវបាន​រក្សាទុក​នៅ​កន្លែងកើតហេតុ រង់ចាំ​ក្រុមគ្រួសារ និង​ស្ថានទូត​សា​ម៉ី​សម្រេច​ចាត់ចែងបន្ត​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab