ឃាត់បុរសចិនម្នាក់ជាមួយថ្នាំញៀន៨កញ្ចប់នៅខេត្តព្រះសីហនុ

ព្រះសីហនុ​ ៖​ ប៉ូលិសការិយាល័យប្រឆាំងញៀនខេត្តព្រះសីហនុបាន ឃាត់ខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធគ្រឿងញៀន កាលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ ភូមិ ០១ សង្កាត់០៤ ក្រុងព្រះសីហនុ វេលាម៉ោង១១ និង៥៥ នាទីយប់។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ LiAng You quan ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន។ ក្នុងនោះវត្ថុតាងដកហូតបានរួមមានម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់និងទូរស័ព្ទ១គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យបានប្រគល់ដល់ប៉ូលិសខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab