រថយន្តថយខ្វះការប្រុងប្រយ័ត្ន, ម៉ូតូបើកពីក្រោយបុកស្លាប់

​កំពង់ធំ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​រវាង​ម៉ូតូ​ជាមួយរថយន្តកើតឡើងកាលពី​វេលា​ម៉ោង៧ និង៥០នាទី​យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិ​ទ្រៀល ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ លើ​កំណាត់​ផ្លូវ​លេខ​២៦៤សេ បណ្តាលឱ្យស្លាប់ម្នាក់។ 

​សមត្ថកិច្ចនិយាយថា​ ភាគីម៉ូតូម៉ាកសង់ កូរ៉េ​សេ១០០ ពណ៌​ក្រហម ស្លាក​លេខ កំពង់ធំ 1B-8923 បើកបរ​ផ្លូវត្រង់​ពី​លិចទៅ​កើត ដោយ ឈ្មោះ អន សុ​វិ​ច្ឆិកា ភេទ​ប្រុស អាយុ១៥ឆ្នាំ នៅ​ភូមិ​ព្រៃវែង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ខណ:ដែល​បុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ 3A-5689 បើកបរ​ថយក្រោយ​ចេញពី​ឃ្លាំង​មកលើ​ទ្រូងផ្លូវ​ពី​ត្បូង​ទៅ​ជើង ដោយ​ឈ្មោះ ស្រ៊ុន គឹម​ស្រៀ​ង ភេទ​ប្រុស អាយុ៥៦ឆ្នាំ នៅ​ភូមិ​រំចេក ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (គេចខ្លួន) បណ្តាល​ឱ្យអ្នកបើកបរ​ម៉ូតូ​ស្លាប់នៅនឹងកន្លែង។   

​សមត្ថកិច្ចបន្តថា​ ចំណែក​មូលហេតុ បង្កដោយ​អ្នកបើកបរ​រថយន្ត​បើកបរ​ថយក្រោយ ខ្ជីខ្ជា​ខ្វះ​ការប្រុងប្រយ័ត្ន រួមផ្សំ​នឹង​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន។បច្ចុប្បន្នយានយន្តទាំ២យកទៅរក្សាទុកនៅស្រុក​បារាយណ៍ដោះស្រាយពេលក្រោយ។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab