ផ្សឹកសង្ឃស្ទាវមួយអង្គលាក់ទុក​កាំភ្លើង​ច្នៃ​និង​សម្ភារៈល្មើសច្បាប់​មួយចំនួននៅ​ចំណុច​ភ្នំ៨២

​បាត់ដំបង ៖ កម្លាំង​ប៉ូលិសស្រុកកំរៀងបាន​សហការ​ជាមួយ​មន្ត្រី​ធម្ម​ការស្រុកបានចុះ​ឆែកឆេរ​អាស្រម​ព្រះសង្ឃ​មួយអង្គ ដែល​គង់នៅ​ចំណុច​ភ្នំ៨២ ស្ថិតក្នុង​ភូមិ​ចាំ​ចាប ឃុំ​បឹងរាំង ស្រុក​កំរៀង រកឃើញថា​ សង្ឃ​អង្គ​បាន​លាក់ទុក​កាំភ្លើង​ច្នៃ​និង​សម្ភារៈល្មើសច្បាប់​មួយចំនួនទៀតនៅ​ថ្ងៃទី១៨ ធ្នូ  ឆ្នាំ២០១៨។  

​ប៉ូលិសនិយាយថា​ ភិក្ខុសង្ឃ​អង្គ​នោះ នាម ហ៊​ន អង បច្ចុប្បន្ន​គង់នៅ​អាស្រម​ចំណុច​ភ្នំ​៨២​ ហើយប៉ូលិស​និង​អនុគណៈ​ស្រុក រួមទាំង​មន្ត្រី​ធម្មការ​ផង បាន​ចុះ​ត្រូតពិនិត្យ​និង​ឆែកឆេរ​នៅក្នុង​អាស្រម​អង្គ​នេះ ដោយ​រកឃើញ​វត្ថុតាង​មួយចំនួន រួមមាន​ដក​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​ចំនួន១ដើម, កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក១ដើម(ខូចគុណភាព) តែមាន​បង់១ និង​គ្រាប់​ចំនួន៩គ្រាប់, ខ្នោះដៃ១គូ, វិទ្យុ​ម៉ាក​MOTOROLA ១គ្រឿង, ដាវ​សា​ម៉ូ​រ៉ៃ១ដើម, កាំបិត​ចំពុះទុង១ដើម និង​មួក​ប៉ូលិសជាតិមួយ។ 

​ប៉ូលិសបន្តថា ជាមួយនឹង​ការចុះ​ឆែកឆេ​រនេះ មន្ត្រី​ប៉ូលិសជំនាញ​បានធ្វើ​តេស្ត​ទឹកនោម​ភិក្ខុសង្ឃ​អង្គ​នេះ​រកឃើញថា «សង្ឃ​អង្គ​នេះ​មាន​ផ្ទុក​សារធាតុ​ញៀន​ទៀតផង»។ បន្ទាប់ពី​ធ្វើការ​ដកហូត​នូវ​វត្ថុតាង​ទាំងនោះ មន្ត្រី​ធម្មការ និង​លោកគ្រូ​អនុគណ​ស្រុក​កំរៀង បានសម្រេច​ផ្សឹក និង​ប្រគល់​ឱ្យប៉ូលិសចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab