បុរស​ជនជាតិ​អាមេរិក​ម្នាក់ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​បណ្ដាល​ឱ្យគាំងបេះដូង​ស្លាប់​

ភ្នំពេញ​ ៖ ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​សណ្ឋាគារ​យីហោ Hotel Lux បន្ទាប់ពី​មាន​បុរស​ជនជាតិ​អាមេរិក​ម្នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​បណ្ដាល​ឱ្យគាំងបេះដូង​ស្លាប់​បន្ទប់​ម្នាក់​ បង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង៤ និង៤០នាទី​ល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ​អគារ​លេខ ២.៤.៦.៨.១០ ផ្លូវ​លេខ១៣៦ ភូមិ៤ ក្រុមទី៤៤ សង្កាត់​ផ្សារកណ្តាល​ទី១ ខណ្ឌដូនពេញ។ 

សមត្ថកិច្ចនិយាយថា សព​ជនរងគ្រោះ​ឈ្មោះ JAMIESON ROBERT SEAN ភេទ​ប្រុស អាយុ៤០ឆ្នាំ ជនជាតិ​អាមេរិក មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ។ តាម​ការពិនិត្យរ​បស់​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស បាន​បញ្ជាក់ថា សព​ជនរងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូង បណ្តាលមកពី​ការប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ ម៉ុក​ហ្វី​ន។ 

​សមត្ថកិច្ច​ត្រួតពិនិត្យ​នៅក្នុង​បន្ទប់​ជនរងគ្រោះរកឃើញ ១.លិខិតឆ្លងដែន​លេខ563006206, ២ Lap Tosibao ១គ្រឿង ,៣.កាត ATM ចំនួន២សន្លឹក, ៤. កាត​ប្រជាជន១សន្លឹក, ៥. កាបូប​លុយ​ចំនួន១ និង៦ វា​លី​ដាក់​ខោអាវ​ចំនួន។

​ក្រោយ​ពិនិត្យ​រួច ខាង​ជំនាញ​បច្ចេកទេស បាន​ដឹក​សាកសព​យកទៅ​តម្កល់​នៅ​សាល​តម្កល់សព​វត្ត​ទឹកថ្លា រង់ចាំ​ប្រគល់​ជូន​ខាង​ស្ថានទូត​ចាត់ចែង​តាម​នីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab