ទើបបែកធ្លាយ! លោក George H.W. Bush ដែលទើបស្លាប់ថ្មីៗនេះ បន្លំខ្លួនជាមនុស្សផ្សេងដើម្បីជួយក្មេងហ្វីលីពីនម្នាក់ឱ្យរៀនសូត្រខ្ពស់ខ្ពស់ជាង១០ឆ្នាំ

ប្រធានាធិបតីអាមេរិកទី៤១ លោក George H.W. Bush ដែលបានចែកឋានកាលពីថ្មីៗនេះក្នុងអាយុ ៩៤ឆ្នាំ បានឧបត្ថម្ភក្មេងប្រុសវ័យ ៧ឆ្នាំម្នាក់ក្នុងប្រទេសហ្វីលីពីន សម្រាប់រយៈពេល១០ឆ្នាំមកនេះ ដោយប្រើប្រាស់ឈ្មោះប្រឌិត តាមរយៈអង្គការមិនរកប្រាក់កម្រៃមួយ ដែលបានភ្ជាប់ទំនាក់ទំនងរបស់ពួកគេទាំងពីរ បានបង្ហាញឱ្យដឹង។

ដោយធ្វើឡើងតាមរយៈអង្គការ Compassion International ដែលជាអង្គការមិនរកប្រាក់កម្រៃមួយ ដែលប្រើប្រាស់វិហាសាសនាគ្រិស្តដើម្បីជួយដល់ក្មេងក្នុងសហគមន៍ក្រីក្រជុំវិញពិភពលោក លោក Bush បានឧបត្ថម្ភក្មេងប្រុសមួយរូបឈ្មោះ Timothy។ សម្រាប់រយៈពេលមួយទសវត្សរ៍ អតីតប្រធានាធិបតីរូបនេះបានផ្ញើមូលនិធិ ដែលផ្គត់ផ្គង់ទៅលើការអប់រំរបស់ Timothy សកម្មភាពក្រៅម៉ោង និងអាហាររូបត្ថម្ភខ្លះរបស់គាត់។ អង្គការមួយនេះបានចែករំលែកនូវសារលិខិតមួយចំនួនរបស់លោក Bush ជាមួយនឹងវេបសាយ CNN។

ការឧបត្ថម្ភនេះបានចាប់ផ្តើមឡើង ពេលដែលលោក Bush បានចាប់ផ្តើមសរសេរសំបុត្រមួយច្បាប់ទៅក្មេងប្រុសរូបនេះផ្ទាល់តែម្តង។ គាត់បាននិយាយនៅក្នុងសំបុត្រច្បាប់ដំបូងរបស់គាត់ដោយផ្ញើនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០០២ ថា "សម្លាញ់ Timothy។ ខ្ញុំចង់ធ្វើជាមិត្តថ្មីរបស់អ្នក។ ខ្ញុំគឺជាបុរសចំណាស់វ័យ ៧៧ឆ្នាំមួយរូប ប៉ុន្តែខ្ញុំស្រឡាញ់ក្មេង ហើយទោះបីជាយើងមិនបានជួបគ្នាក៏ដោយក៏ខ្ញុំស្រលាញ់អ្នករួចទៅហើយ។

ខ្ញុំរស់នៅរដ្ឋតិចសាស់ យូរៗម្តងខ្ញុំនឹងសរសេរសំបុត្រទៅលេងអ្នក សំណាងល្អ ពី G. Walker"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab