នូវែលសេឡង់អាចនឹងក្លាយជាប្រទេសដំបូងគេនៅតំបន់ប៉ាស៊ីហ្វិក ដែលអនុញ្ញាតឱ្យជក់កញ្ឆាស្របច្បាប់

ប្រទេសនូវែលសេឡង់ប្រហែលក្លាយទៅជាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដំបូងគេបំផុត និងជាប្រទេសទីបី ដែលផ្តល់សិទ្ធិជក់កញ្ឆាស្របច្បាប់។

ការបោះឆ្នោតប្រជាមតិមួយទៅលើសិទ្ធិស្របច្បាប់នេះនឹងធ្វើឡើងស្របគ្នាជាមួយនឹងការបោះឆ្នោតទូទៅក្នុងឆ្នាំ២០២០ ដែលរដ្ឋាភិបាលនូវែលសេឡង់នឹងប្រកាសនៅក្នុងសប្តាហ៍នេះ។

វាជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្តល់ទំនុកចិត្ត និងកិច្ចព្រមព្រៀងផ្គត់ផ្គង់រវាងបក្សកាន់អំណាចគឺគណបក្សពលករ និងគណបក្សបៃតង ដែលបានស្វាគមន៍ដូចគ្នាចំពោះការបោះឆ្នោត២ធ្វើឡើងព្រមគ្នានេះ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab