adverise with khmeread 1

ផឹក​ទឹកដោះគោឆៅ​ខ្ទឹមស លោកអ្នក​នឹង​អាច​និយាយថា​លា​ហើយ​អា​ការៈឈឺ​ខ្នង និង​ឈឺ​ត្រគាក​!

     ក្រៅពី​មាន​ប្រសិទ្ធភាព​ប្រឆាំង​ព្រូន​អៀន​តេន​ញ៉ា និង​សម្រួល​ដល់​ការបញ្ចុះ​លាមក វា​ក៏​នៅ​អាច​ព្យាបាល​អា​ការៈឈឺ​ត្រគាក និង​ឈឺ​ខ្នង​ទៀត​ដែរ​។ ប្រសិនបើ​លោកអ្នក​ផឹក​វា​រយៈពេល​វែង ឱសថ​ធម្មជាតិ​សាមញ្ញ​មួយ​នេះ​នឹង​បំបាត់​ញើស​នៅ​ចុងជើង​បាន​ផងដែរ​។ ជាង​ឡាន​មួយចំនួន ដែលមាន​អា​ការៈឈឺ​ត្រគាក​បានសរសេរថា លោក​បានទទួល​យកដំបូន្មាន​នេះ រួច​ផឹក​ទឹកដោះគោ​ខ្ទឹមស​រៀងរាល់ថ្ងៃ ដោយសារតែ​ថ្នាំពេទ្យ​ពុំមាន​ប្រសិទ្ធភាព​។ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ លោក​មាន​អារម្មណ៍​ថា​ធូរស្បើយ ហើយ​នៅ​រយៈពេល ១៤ ថ្ងៃ​ក្រោយមក អា​ការៈឈឺ​ត្រគាក​ក៏បាន​បាត់ទៅ​ទាំងស្រុង​តែម្តង​។

​    ​ទឹកដោះគោឆៅ​ខ្ទឹមស​អាច​ដាំ​ឱ្យ​ពុះ​ក៏បាន មិន​ដាំ​ឱ្យ​ពុះ​ក៏បាន​។ ទឹកដោះគោ​ខ្ទឹមស​មិន​ដាំ​ឱ្យ​ពុះ​មាន​ប្រសិទ្ធ​ភាពខ្លាំង​ជាង ប៉ុន្តែ​បើ​ដាំ​ឱ្យ​ពុះ​វា​ជួយ​បន្ថយ​ក្លិន​របស់​ខ្ទឹមស តែ​វា​នៅតែ​ល្អ​ដូច​តែ​គ្នា​ដដែល​ទេ​។

​    ​* របៀប​ធ្វើ​ទឹកដោះគោឆៅ​ខ្ទឹមស​
​    ​យក​ខ្ទឹមស​ប្រឡេះ​សំបក​ឱ្យ​ស្អាត (​មិន​ប្រកាន់​ចំនួន​ខ្ទឹម​នោះទេ​) លាយ​ជាមួយ​ទឹកដោះគោឆៅ រួច​ផឹក​វា​ជាការ​ស្រេច​។ ដូចដែល​បានលើកឡើង​ខាងដើម មនុស្ស​មួយចំនួន​ចូលចិត្ត​យក​វា​ទៅ​ដាំ​ឱ្យ​ពុះ​សិន​ដើម្បី​បំបាត់​ក្លិន​។ ប្រសិនបើ​លោកអ្នក​ចង់បាន​ប្រសិទ្ធភាព​ឆាប់ លោកអ្នក​គួរ​ផឹក​ទឹកដោះគោឆៅ​ខ្ទឹមស​យ៉ាងតិច ២០០ មិ​ល្លី​លីត្រ​ក្នុង​មួយថ្ងៃ​៕

adverise with khmeread
ប្រភព៖ Health Tips Portal

អ្នកនឹងចូលចិត្ត

មតិយោបល់