ឃាត់ក្រុមអ្នកលេងកាំបិតធំ៤នាក់ស្ទាក់កាប់កម្មករម្នាក់របួសសុះខ្លួន

​ភ្នំពេញ​ ៖ មានករណីប្រអំពើហិង្សាកើតឡើងដោយប្រើកាំបិតនិងដំថ្មវាយប្រហារទៅលើជនរងគ្រោះដែលបណ្តាលឱ្យរងរបួសជាទម្ងន់​ កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨វេលាម៉ោង២ និង៣០នាទីអធ្រាត្រ នៅចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី២ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ ត្រូវបានប៉ូលិសចាប់ខ្លួនបាន៤នាក់។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ង៉ែត វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករស្នាក់នៅផ្ទះលេខ០៦៧៨ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦។

ចំណែកជនសង្ស័យចំនួន៤នាក់​ រួមមាន​ ១-ឈ្មោះ នាង ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះគ្មានលេខផ្លូវ២០០Ri ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (គ្មានសារធាតុញៀន), ២-ឈ្មោះ ម៉ុន សេងហុក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងរថយន្តស្នាក់នៅផ្ទះលេខម្តុំចំការមន ផ្លូវ១៩៧ ខណ្ឌចំការមន (គ្មានសារធាតុញៀន), ៣-ឈ្មោះ ស៊ុន សិឡា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករស្នាក់នៅផ្ទះគ្មានលេខផ្លូវលេខ៥ ក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦(អ្នកកាប់ជនរងគ្រោះ គ្មានសារធាតុញៀន) និង៤-ឈ្មោះ សួន ណាស្រី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះជួលផ្លូវលំក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ (អ្នកកាប់ជនរងគ្រោះ គ្មានសារធាតុញៀ)។ សម្ភារៈដកហូតរួមមាន​ កាំបិតតាំងតោ២ដើម, ដុំថ្ម២ដុំ និងម៉ូតូ១គ្រឿងម៉ាកនិច ពណ៌លឿង ពាក់ស្លាកលេខភព1CE-8857។ 

ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះបានជិះម៉ូតូដឹកក្មួយដោយឆ្លងកាត់កន្លែងកើតហេតុពីត្បូងទៅជើង។ បន្ទាប់មកក្រុមជនសង្ស័យបានឃើញស្មានតែចាប់គ្នារបស់វាក៏ជិះម៉ូតូដេញស្ទាក់វាយ និងកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសភ្លៅខាងឆ្វេង, កំពួនជើងស្តាំ, កំពួនដៃខាងឆ្វេង និងគូទ១កាំបិត។ 

បច្ចុប្បន្នសំរាកព្យាបាលនៅពេទ្យសម្តេចឳគីឡូម៉ែត្រលេខ៦និងបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab