ឆេះឡសម្ងួតស្រូវក្រុមហ៊ុនហ្គោឌិនរាយ​ នៅស្រុកឧដុង្គឆក់យកជីវិត​មនុស្ស​ ២នាក់ ​និងរបួសធ្ងន់​ ៤នាក់​

កំពង់ស្ពឺ ៖​ មានករណីអគ្គីភ័យឆាបឆេះនៅទី​តាំងរបស់ក្រុមហ៊ុន ហ្គោឌិនរាយ​ ឡសម្ងួតស្រូវស្ថិត​នៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេ​ត្តកំពង់ស្ពឺ​ បណ្ដាលឱ្យខូចខាត​ សម្ភារៈ​ ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ និងឆក់យកជីវិត​មនុស្សពីរនាក់​ របួសធ្ងន់​បួននាក់ នៅវេលា​ម៉ោងប្រមាណ​ ១៤.៤៥នាទី​ ថៃ្ង​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០​១៨​ ហើយសមត្ថកិច្ចចំណាយពេលប្រមាណ៧ម៉ោងទើបពន្លត់បានទាំងស្រុង។ 

សមត្ថកិច្ចនិយាយថា កងកម្លាំង​ប៉ូលិស​ ជំនាញ​អន្ដរាគមន៍​បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះខេត្តកំពង់ស្ពឺ និងកម្លាំងប៉ូលិសស្រុកឧដុង្គ​ បានចេញប្រតិ​បត្ដិការ​ជួយអន្ដរាគមន៍​ បាញ់ទឹកពន្លត់​អគ្គីភ័យ​ ដែល​បាន​ឆាបឆេះនៅក្នុងទីតាំងក្រុមហ៊ុន ហ្គោឌិនរាយ​ ​ រោងម៉ាស៊ីន​ «ឡសម្ងួតស្រូវ » ស្ថិតនៅទីតាំងខាងលើ​។ 

លោក​វរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការប៉ូលិស​ស្រុក​ឧដុង្គ​ បានឱ្យដឹង​ថា​ គ្រោះអគ្គិភ័យនេះអាចបណ្ដា​ល​ មកពីការខ្ទាតបំណែកផ្កាភ្លើងផ្សាដែកនៅផ្នែកខាងលើនៃដំបូល​ក្បែរឡសម្ងួត​ស្រូវ​ ដោយ​សារទីតាំងនោះមាន​កន្ទក់​ ទើបធ្វើ​ឱ្យមានការឆាបឆេះ​តែម្ដង​។ 

លោកបន្តថា ភ្លើង​បាន​បន្ដឆេះរថយន្ដស្ទួចមួយគ្រឿង ដែលចតទុក​នៅក្បែរនោះ​ផ្ទុះ​បែកផ្កាភ្លើង ហោះឡើងទៅលើ រួចធ្លាក់មកក្រោមវិញ​ ។ ក្នុង​ហេតុការណ៍​ឆេះទីតាំងឡសម្ងួតស្រូវ​នេះ បង្កឱ្យខូចខាតនូវទ្រព្យសម្បត្ដិ​ សម្ភារៈ​ រថ​យន្ត​ និងឆក់យកអាយុជីវិត​មនុស្ស​ពីរ​នាក់ ​(ឆេះស្លាប់​) និងរបួស​ធ្ងន់​ចំនួនបួន​នាក់។ 

​ដោយបានការបញ្ជា​និងចង្អុលការ​ណែនាំពី​លោកឧត្ដ​ម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ប៉ូលិស​ខេ​ត្ត​កំពង់​ស្ពឺ កម្លាំងប៉ូលិសជំនា​ញបានខិតខំប្រើឱ្យអស់លទ្ធ​ភាព ដើម្បី​គ្រប់​​គ្រង​ស្ថា​នការណ៍​គ្រោះអគ្គីភ័យ​ដ៏​អាក្រក់មួយនេះ​ ហើយចាត់វិធានការ​​ជួយសង្គ្រោះ​ដោយប្រើប្រាស់រថយន្ដទឹកចំ​នួ​ន​ ០៩​ គ្រឿង​ បានមក​ពី​បណ្ដាអង្គភាព​ ស្នងការដ្ឋាន​​ខេត្ត​កំពង់ស្ពឺ​ ចំនួន​ ០៣គ្រឿង​, អធិ​ការ​ដ្ឋាន​ប៉ូលិស​ស្រុក​ឧដុង្គ​ ០១​ គ្រឿង​ ,ស្នងការដ្ឋាន​ប៉ូលិស​ខេ​ត្ត​កំពង់​ឆ្នាំង​ ០១គ្រឿង​ ,ក្រុម​ហ៊ុន​ឯកជន​ និងរថយន្ត​ម្ចាស់ទីតាំ​ងផ្ទាល់​សរុប​ ០៤​គ្រឿង​ ប្រើទឹកអស់ជា​ង​ ៧០​ ឡាន។ 

អគ្គីភ័យ​បាន​ឆាបឆេះ​អស់​រយៈពេល​ជាង​០៧​ ម៉ោ​ងទើបស្ថាន​ការណ៍​បានថម​ថយ​ឈា​នទៅរកការគ្រប់គ្រងបានទាំងស្រុងវិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab