រថយន្តធំព្រលះជាមួយរថយន្តតូចផ្ទុះឆេះទាំងស្រុងអស់២គ្រឿងនៅអង្គស្នួល ប៉ុន្ដែមិនមានមនុស្សបាត់បង់ជីវិតឡើយ

កណ្តាល​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងរថយន្ត បណ្ដាលឱ្យរងរបួសស្រាល៣នាក់ (ប្រុស)​ ហើយរថយន្ត២គ្រឿង​ ឆេះខ្ទេចទាំងស្រុង​ នាថ្ងៃពុធ ទី​១៩ ខែ ធ្នូ​ ឆ្នាំ២០១៨​ វេលាម៉ោង៨ និង២០នាទីយប់​ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ០៤ មុខភូមិព្រៃក្រឡាញ់ឃុំលំហាច​ ស្រុក អង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ​ ២៩-៣០ ។ 

សមត្ថកិច្ចនិយាយថា​ ដំបូងមានរថយន្តមួយគ្រឿង​ម៉ាកហ៊ីយ៉ាន់ដាយ​​ ពណ៌ក្រហម ពាក់ផ្លាកលេខ​ ព្រះសីហនុ៣A -៣៩២៣​ ប្រភេទសណ្ដោងរ៉ឺម៉ក​ បើកបរដោយឈ្មោះ​ ម៉ូ (រត់គេចខ្លួនបាត់) ភេទ​ប្រុស​ អាយុ​ ២៥ឆ្នាំ​ ​ ជនជាតិខ្មែរ​  ជារបស់ក្រុមហ៊ុន​ SP ដែលឈប់​នៅខាងត្បូងផ្លូវរួចបានបត់ឆ្លងផ្លូវ​ត្រឡប់ទៅទិសខាងលិចវិញ ពីទិសខាងត្បូងទៅទិសខាងជើង ។ 

ស្របពេលដែលបត់នោះក៏មានរថយន្ត​មួយគ្រឿងម៉ាក​ល៉ិចស៊ីស​RX៣០០​ ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ ២H-៦៣៥០ បើកបរដោយឈ្មោះ​ ស៊ឹម​ វុទ្ធី​ ភេទប្រុស អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទ្រមូង​ ឃុំបឹងងសាលាខាងជើង​ ស្រុក​កំពង់ត្រាច ខេត្តកំពត​ បើកមកពីទិសខាងលិចទៅទិសខាងកើត​ បណ្ដាលឱ្យបុកចំពាក់កណ្ដាលរថយន្តឆ្លងផ្លូវនោះ​ហើយផ្ទុះឆេះទាំងរថយន្តទាំង២គ្រឿងតែម្តង។ 

សមត្ថកិច្ចបន្តថា ករណីនេះបណ្តាលមកពីអ្នកបើកបរ​រថយន្តហ៊ីយ៉ាន់ដាយបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។ ករណីនេះ​ កម្លាំងប៉ុស្ដិ៍រដ្ឋបាល​ កម្លាំងប្រជាការពារ​ កម្លាំងអាវុធហត្ថ​ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាន​សរុប៥០នាក់​  ធ្វើការពន្លត់ជាស្ថាពរ​ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យបញ្ឈរបាញ់​ អស់ចំនួនពីរគ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន៥ស៊ឺទែន​ ។ 

ចំពោះមធ្យោបាយកម្លាំងជំនាញ​ បានយកមករក្សាទុកនៅអធិការដ្ឋាន​ប៉ូលិសស្រុក​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab