ឃ្មុំជាសត្វមានប្រយោជន៍បំផុតសម្រាប់ដំណាំស្លាប់រស់របស់ពិភពលោក ឥឡូវអ្នកវិទ្យាសាស្ត្របង្កើតវ៉ាក់សាំងដើម្បីការពារឃ្មុំពីជំងឺ ក្រែងលោវាងាប់ផុតពូជ

​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​បាន​បង្កើត​នូវ​អ្វីដែល​ពួកគេ​ជឿថា​ជា​វ៉ាក់សាំង​ទី​១​របស់​ពិភពលោក​ដើម្បី​ការពារ​សត្វ​ឃ្មុំ​ប្រឆាំងនឹង​ជំងឺ ដោយ​បង្កើន​ក្តីសង្ឃឹម​ក្នុងការ​ដោះស្រាយ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ចំនួន​សត្វ​ឃ្មុំ ដែល​អាច​បង្កឱ្យមាន​វិបត្តិ​ម្ហូបអាហារ​លើ​ពិភពលោក​។​

​សត្វ​ឃ្មុំ​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការដាំដុះ​ស្បៀងអាហារ​របស់​ពិភពលោក​ព្រោះ​ពួកវា​ជួយផ្តល់​ជីរ​ដល់​ដំណាំ​៣​ប្រភេទ​ក្នុងចំណោម​ដំណាំ​សំខាន់​៤​នៅ​ជុំវិញ​ពិភពលោក ដោយ​ការផ្ទេរ​លម្អង​ពី​ផ្កា​ឈ្មោល​ទៅ​ផ្កា​ញី​។​

​ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សត្វ​ឃ្មុំ​ក្នុង​ចំនួន​យ៉ាងច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​ងាប់​ដោយសារ “​ជំងឺ​បាក់បែក​អាណានិគម​” ដែលជា​ជំងឺ​ដ៏​អាថ៌កំបាំង​មួយ ត្រូវបាន​ស្តីបន្ទោស​ទៅលើ​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំពុល មេរោគ​ផ្សិត ឬ ការរួមបញ្ចូល​គ្នា​នៃ​កត្តា​ទាំងអស់នេះ​។​

​ការស្រាវជ្រាវ​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ ២០១៦ បាន​រកឃើញថា ជាង ៤០ ភាគរយ​នៃ​សត្វល្អិត​ដឹកជញ្ជូន​លម្អងផ្កា ជាពិសេស​សត្វ​ឃ្មុំ​និង​មេអំបៅ កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​។​

​ការស្រាវជ្រាវ​ក៏បាន​រកឃើញថា ១៦,៥ ភាគរយ​នៃ​សត្វ​ដឹកជញ្ជូន​លម្អងផ្កា ដូចជា សត្វ​បក្សី​ផ្សេងៗ​និង​សត្វ​ប្រចៀវ​កំពុង​រង​ការគំរាមកំហែង​។​

​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ការ​ងាប់​សត្វ​ទាំងនេះ​នឹងធ្វើ​ឱ្យ​តម្លៃ​ស្បៀង​កើនឡើង​និង​ជួប​ហានិភ័យ​នៃ​កង្វះខាត​ស្បៀងអាហារ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...