adverise with khmeread 1

​បច្ចេកវិជ្ជា Goal-Line នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions Leage និង Europa League

UEFA បានប្រកាសថា បច្ចេកវិជ្ជា Goal-Line នឹងត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ជា​លើកដំបូង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions Leage និង Europa League ក្នុង​រដូវ​កាល​នេះ​។​

​ព័ត៌មាន​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក Theodore Theodoridis ត្រូវបាន​ប្រសិទ្ធិ​នាម​ជា​អគ្គ​លេខ​ធិ​ការ​ថ្មី​របស់ UEFA ជំនួស​លោក Gianni Infantino​។​

​លោក Gianni Infantino ត្រូវបាន​បោះឆ្នោត​ជា​ប្រធាន FIFA ថ្មី​កាលពី​សប្តាហ៍​មុន ដោយ​ជំនួស​លោក Sepp Blatter ដែល​បាន​កាន់កាប់​តំណែង​អស់​រយៈពេល ២០ ឆ្នាំ​។​

​លោក Theodoridis ជនជាតិ​ក្រិ​កវ័យ ៥០ ឆ្នាំ ដែល​បានធ្វើការ​នៅ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​តាំងពី​ខែមករា ឆ្នាំ ២០០៨ បាន​និយាយ​ក្នុង​សន្និសីទកាសែត​ក្នុង​ទីក្រុង Nyon ប្រទេស​ស្វ៊ី​សកាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ថា បច្ចេកវិជ្ជា Goal-Line នឹងត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ក្នុងការ​ប្រកួត​ជា​លើកដំបូង​។​

​បើ​យោងតាម​វេ​ប​សាយ​របស់​សហព័ន្ធ ការប្រកួត​ខាងក្រោម​នេះ​ក៏​នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិជ្ជា​នេះដែរ​ចាប់ពី​រដូវ​កាល ២០១៦/១៧ តទៅ​។​

• UEFA Champions League
• UEFA Europa League
• UEFA Super Cup
• UEFA Women’s Champions League
• UEFA Futsal Cup
• UEFA Youth League

​ការជួបប្រជុំ​របស់​គ​ណៈ​កម្ម​ការប្រតិបត្តិរ​បស់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​លើក​ក្រោយ​ក៏​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែឧសភា ក្នុង​ទីក្រុង​ប៊ុ​យ​ដា​ប៉ែ​របស់​ហុង​គ្រី​ផងដែរ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់