បុរសម្នាក់បានឡើងលើបង្គោលភ្លើង ចងកសម្លាប់ខ្លួននៅស្រុកស្រែអំបិល

​កោះកុង​ ៖​ បុរសម្នាក់បានឡើងលើបង្គោលភ្លើង ចងកសម្លាប់ខ្លួន សង្ស័យថាមានវិបត្តិផ្ទាល់ខ្លួន ហើយករណីនេះបានឡើង នៅវេលាម៉ោង៧ និង៣០នាទីយប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅនៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ សង្ស័យថា កើតចេញពីវិបត្តិផ្ទាល់ខ្លួន បានឡើងលើបង្គោលភ្លើង ពេលឃើញសកម្មភាពភ្លាមនោះ លោកអធិការស្រុកស្រែអំបិល បានទូរស័ព្ទទៅកាន់ខាងអគ្គិសនីស្រុក ដើម្បីបិទចរន្ធអគ្គិសនីជាបណ្តោះអាសន្ន ព្រោះខ្លាចឆ្លងចរន្តអគ្គិសនី ដោយជនរងគ្រោះ មានដំបងកាន់ជាប់ដៃ ពេលនោះ សមត្ថកិច្ច​ក៏បានធ្វើការសម្របសម្រួលផ្នែកសតិអារម្មណ៍ ឱ្យជនរងគ្រោះចុះមកវិញ តែមិនព្រមចុះឡើយ ក៏សម្រេច ស្រាតខោ យកចងជាប់ជាមួយខ្សែកាប្លីភ្លើង ចងកសម្លាប់ខ្លួនតែម្តង។ 

បច្ចុប្បន្ន កម្លាំងប៉ូលិសកំពុងស្រាវជ្រាវរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab