សត្វចម្លែកកប់ក្បាលក្រោមខ្សាច់ ត្រូវបានដាក់ឈ្មោះតាមលោក Trump

ប្រធានាធិបតីសហរដ្ឋអាមេរិកសមនឹងទទួលបានកិត្តិយសស្មើឋានៈរបស់គាត់ ប៉ុន្តែលោក Donald Trump ប្រហែលជាមិនចង់អើពើនឹងកិត្តិយសថ្មីចែសចុងក្រោយនេះទេ។

ថលជលិកសត្វដែលរស់នៅក្នុងទឹកក៏បានលើគោកក៏បាន ដែលបានរកឃើញថ្មីៗនេះនៅលើខ្សាច់ ត្រូវបានគេដាក់ឈ្មោះតាមលោក Trump ដែលហាក់ដូចជាឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់គាត់អំពីការប្រែប្រួលអាកាសធាតុ។

សត្វឈ្មោះ Dermophis Donaldtrumpi ដែលរកឃើញនៅក្នុងប្រទេសប៉ាណាម៉ា ត្រូវបានដាក់ឈ្មោះដោយប្រធានក្រុមហ៊ុនមួយ ដែលដេញថ្លៃវាក្នុងតម្លៃ ២,៥ ម៉ឺនដុល្លារ នៅ​ឯការដេញថ្លៃពិសេសមួយ។

ក្រុមហ៊ុននេះបាននិយាយថាខ្លួនចង់លើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ។

សហស្ថាបនិកក្រុមហ៊ុន EnviroBuild លោក Aidan Bell បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា" [Dermophis donaldtrumpi] គឺងាយនឹងទទួលផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ហើយដូច្នេះវាស្ថិតក្នុងគ្រោះថ្នាក់នៃការផុតពូជ ដោយសារគោលនយោបាយអាកាសធាតុរបស់អាមេរិក"។

សត្វចម្លែកតូចដែលជាប្រភេទសត្វគ្មានជើង ដែលអាចមានជីវិតរស់នៅក្រោមដី ហើយលោក Bell បានទាញការប្រៀបធៀបរវាងអាកប្បកិរិយារបស់វា និងលោក Trump ។

លោកបានសរសេរថា "ការកប់ក្បាលរបស់វានៅក្រោមដី អាចជួយ Donald Trump នៅពេលដែលចៀសវាងការយល់ស្របពីវិទ្យាសាស្រ្តលើការប្រែប្រួលអាកាសធាតុ"។

ថលជលិកសត្វដែលរស់នៅក្នុងទឹកក៏បានលើគោកក៏បាននេះ មិនមែនជាសត្វទីមួយដែលត្រូវដាក់ឈ្មោះតាម Donald Trump នោះទេ។

កាលពីឆ្នាំមុន Neopalpa donaldtrumpi ត្រូវបានរកឃើញដោយជីវវិទូ Vazrick Nazari ក្នុងការប្រមូលសត្វខ្មូតពីសារមន្ទីរ Entomology នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា។ អ្នកវិទ្យាសាស្រ្តបាននិយាយថាពណ៌ក្បាលតែមួយគត់របស់សត្វខ្មូតនេះ បានរំលឹកគាត់អំពីលោកប្រធានាធិបតី Trump៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab