តៃកុងរថយន្តសាមុយប្រចាំនៅពេទ្យលោកសង្ឃម្នាក់ស្រវឹងស្រា បើករថយន្តបុកគេហើយថែមទាំងរករឿងអ្នកសារព័ត៌មានទៅថតយករូបភាពថែមទៀត

​ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាតៃកុងរថយន្តសាមុយប្រចាំនៅពេទ្យលោកសង្ឃ ម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត ស្រវឹងស្រា បើករថយន្ត លុច្សស៊ីស RX៣០០ មួយគ្រឿងបត់ត្រឡប់ក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្នកៀរម៉ូតូមួយគ្រឿងជិះដោយយុវជនម្នាក់រួចកិនជាប់ក្រោមរថយន្ត បណ្តាលឱ្យរងរបួសជើងឆ្វេងម្ខាងធ្ងន់រថយន្តបង្កបម្រុងបើករត់តែទៅមុខមិនរួច។

​ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃ​ទី២០ ខែធ្នូ  ឆ្នាំ២០១៨  ស្ថិតនៅចំណុចមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

​តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីកពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Al-9300 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកលុច្សស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-3685 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ ថាជាតៃកុងរថយន្តសាមុយប្រចាំនៅមន្ទីពេទ្យលោក សង្ឃ រួមដំណើរ និងស្ត្រីម្នាក់ទៀតធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នាបានវ៉ាម៉ូតូខាងស្តាំដៃរួចបានបត់ឆ្វេងដៃវិញបំណងត្រឡប់ក្រោយ។ 

​ដោយខ្វះការប្រុងប្រយ័ត្នបណ្តាលកៀរម៉ូតូដួលរួចកិនពីលើអូសក្រោមរថយន្តសំណាងម្ចាស់ម៉ូតូខ្ទាតចេញរងបួសជើងឆ្វេងម្ខាងធ្ងន់​  បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ចំណែករថយន្តបង្កបានព្យាយាមបើករត់តែទៅមិនរួច ដោយសារម៉ូតូនៅក្រោមរថយន្តកល់ជាប់កង់ខាងក្រោយជាប់​ រួចម្ចាស់រថយន្តបង្កនៅអង្គុយនៅក្នុងរថយន្តធ្វើប្រងើយ ថែមទាំងបានរករឿងអ្នកសារព័ត៌មានមិនឱ្យ ផ្តិតយករូបភាពទៀតផង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab