បុរសម្នាក់បើករថយន្ដ HILUX VIGO រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវម៉ៅសេទុងបាក់អស់២កង់

​ភ្នំពេញ​ ៖ បុរសម្នាក់បើកបររថយន្ដម៉ាក TOYOTA HILUX VIGO មិនប្រយ័ត្ន បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ចំនួន២កង់ រីឯរថយន្ដបង្កបានដាច់កាឡែកង់មុខធ្វើដំណើរទៅមុខលែងរួច ដែលគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡើង នៅវលោម៉ោង៩ និង៣០នាទីយប់ ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្បែរវិទ្យាស្ថាន វ៉ាន់ដា តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។ 

​តាមប្រភពព៌ត័មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្ដមួយគ្រឿងម៉ាក TOYOTA  HILUX VIGO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AB-8522 បើកដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ 

ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ មិនដឹងយ៉ាងមិចក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ចំនួន២កង់ចេញពីគ្នា។ ចំណែកឯរថយន្ដបង្កបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេង និងព្យាយាមបើកពីកន្លែងកើតហេតុបានប្រហែល២០ម៉ែត្រក៏ទៅមុខលែងរួច តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមនុស្សរងរបួសនោះទេ។

​ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបម្រុងប្ដូរកង់រថយន្តដើម្បីយកចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab