មនុស្ស​ ៣១៩ នាក់ស្លាប់ ខណៈជំងឺ Ebola កំពុងផ្ទុះរាលដាលនៅកុងហ្គោ

ការផ្ទុះឡើងនៃជំងឺ Ebola មួយក្នុងប្រវត្តិសាស្រ្តបានបន្តកាន់តែអាក្រក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រហូតមកដល់ពេលនេះមនុស្ស ៣១៩នាក់បានស្លាប់។

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអង្គារថា Ebola ៥៤២ករណីត្រូវបានគេកត់ត្រានៅក្នុងខេត្ត North Kivu ដែល ៤៩៤ករណីត្រូវបានទទួលស្គាល់ជាតួលេខពិតប្រាកដ។ ក្នុងចំណោមមនុស្ស ៣១៩នាក់ដែលត្រូវបានគេជឿថា បានស្លាប់ដោយសារមេរោគនេះមកទល់ពេលនេះ ដែលតួលេខជាក់ស្តែងមនុស្សចំនួន ២៧១នាក់ត្រូវបានទទួលស្គាល់ថាបានស្លាប់។

ជាមធ្យម Ebola ដែលបណ្តាលឱ្យក្តៅខ្លួនឈឺក្បាលធ្ងន់ធ្ងរ និងក្នុងករណីខ្លះហូរឈាម សម្លាប់មនុស្សប្រហែលពាក់កណ្តាលនៃអ្នកដែលឆ្លងមេរោគនេះ ប៉ុន្តែអត្រានៃការស្លាប់នៅតាមជំងឺនីមួយៗមានការប្រែប្រួល។ នេះបើយោងតាមវេបសាយ CNN៕


 

adverise with khmeread
tiger
Loading ad ...