adverise with khmeread 1

Arsene Wenger រិះគន់ Thierry Henry បន្ទាប់ពី​វីរៈបុរស​រូបនេះ​អះអាងថា​ប្រិយមិត្ត "​ខឹង​ខ្លាំង​ជាង​មុន​"

​គ្រូបង្វឹក Arsenal លោក Arsene Wenger បាន​រិះគន់​អតីត​កូនសិស្ស​របស់គាត់​គឺ​លោក Thierry Henry បន្ទាប់ពី​ពិធីករ​ទូរទស្សន៍​រូប​នេះ​បាន​អះអាងថា ក្រុម​អ្នកគាំទ្រ​កាំភ្លើង​ធំ​ខឹង​ជាង​មុន​ទៀត​បន្ទាប់ពី​បរាជ័យ​ក្រោម​ថ្វី​ជើង Swansea កាលពី​ថ្ងៃ​ពុធ​។​

​កាំភ្លើង​ធំ​បាន​ចាញ់​បី​ប្រកួត​ជាប់ៗ​គ្នា ហើយ​ការ​ចាញ់ ២-១ កាលពី​ពាក់កណ្តាល​សប្តាហ៍ បានធ្វើ​ឲ្យ​ក្រុម​របស់លោក Wenger កាន់តែ​ឃ្លាត​ពី​ក្រុម​កំពូល​តារាង Leicester ដល់​ទៅ​ប្រាំមួយ​ពិន្ទុ​។​

Henry ក៏បាន​ចូលរួម​ទស្សនាការ​ប្រកួត​នោះដែរ​និង​បាន​និយាយថា នេះ​ជា​កំហឹង​ខ្លាំង​បំផុត​របស់​ក្រុម​អ្នកគាំទ្រ​នៅក្នុង​ផ្ទះ​ដែល​គាត់​មិន​ធ្លាប់​ជួប​ពីមុនមក​។​

​គាត់​បាន​សរសេរ​នៅលើ​ប្រអប់​បញ្ចេញមតិ​របស់​វេ​ប​សាយ The Sun ថា "​ខ្ញុំ​មិនដែល​ឮ​អ្នកគាំទ្រ Arsenal ខឹង​ដូច​កាលពី​យប់​ថ្ងៃ​ពុធ​នៅ​ទឹកដី Emirates នោះទេ នៅពេលដែល​ក្រុម​របស់​ពួកគេ​បាន​ចាញ់​នៅក្នុង​ផ្ទះ​ក្រោម​ថ្វីដៃ Swansea"​។​

​លោក​បាន​បន្តទៀតថា "​ពួកគេ​ខ្វះ​ការអត់ធ្មត់​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ពីមុន​។ ពួកគេ​បាន​ស្រែក​ឌឺ​ចំពោះ​ការផ្លាស់ប្តូរ​កីឡាករ​មួយរូប​របស់​គ្រូបង្វឹក​និង​ថ្ងូរ​គ្រប់ពេល​នៅពេលដែល​ការប៉ះបាល់​ខុសគ្នា​ឬក៏​ការដណ្តើមយក​បាល់​មិនបាន​ពី​គូប្រជែង​"​។​

​ទោះជា​យ៉ាងនេះ​ក្តី បន្ទាប់ពី​ប្រឈមមុខ​នឹង​ការរិះគន់​ពី​គ្រប់ទិសទី លោក Wenger បាន​វាយប្រហារ​ទៅ Henry វិញ​ដោយ​និយាយថា​វា​មិនអាច​ទៅរួច​សម្រាប់​គាត់​ដែល​ដឹងថា​ប្រិយមិត្ត Arsenal ទាំងអស់​គិតពី​អ្វី ដោយសារ​គាត់​អង្គុយ​នៅ​កៅអី​ដ៏​ថ្លៃ​។​

Arsene Wenger បាន​និយាយថា "​គាត់​មិនអាច​ស្មានដឹង​ពី​កំហឹង​មនុស្ស​ចំនួន​ប្រាំមួយ​ម៉ឺន​នាក់​បានទេ ព្រោះ​គាត់​អង្គុយ​នៅលើ​កៅ​ល្អ​បំផុត​ក្នុង​កីឡដ្ឋាន​នេះ​"៕

​តើ​ប្រិយមិត្ត​កាំភ្លើង​ធំ​យល់​យ៉ាងណា​ចំពោះ​ការលើកឡើង​របស់លោក Thierry Henry?

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់