adverise with khmeread 1

Cristiano Ronaldo នឹង​ត្រឡប់មក​ប្រទេស​អង់គ្លេស​វិញ​នៅ​ថ្ងៃទី ២ ខែមិថុនា​ខាងមុខ​

​ជម្រើសជាតិ​អង់គ្លេស​នឹងធ្វើ​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​មុន​ការប្រកួត​បាល់ទាត់​យ៉ូ​រ៉ូ ២០១៦ ជាមួយ​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃទី ២២ ខែឧសភា ជាមួយ​ជម្រើសជាតិ​អូស្ត្រាលី​នៅ​ថ្ងៃទី ២៧ ខែឧសភា និង​ចុងក្រោយ​គឺជា​មួយ​ព័រ​ទុយ​ហ្គា​ល់​នៅ​ថ្ងៃទី ២ ខែមិថុនា​។​

​ស្រប​ពេលដែល​ប្រទេស​អង់គ្លេស​បានទទួល​ជោគជ័យ​ក្នុងការ​ឡើងទៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​សម្រាប់​ការប្រកួត​បាល់ទាត់​អឺរ៉ុប​នោះ ពួកគេ​បាន​ពិបាក​ក្នុង​ការរក​គូប្រកួត​ដែល​ពាក់ព័ន្ធ​នឹង​យ៉ូ​រ៉ូ ២០១៦ ដូចគ្នា​ដើម្បី​ធ្វើការ​សម​។​

​ប៉ុន្តែ​ឥឡូវ​ពួកគេ​បាន​រក​គូប្រកួត​ដែល​ឆ្លងទៅ​យ៉ូ​រ៉ូ​ដូចគ្នា​ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​មុន​ការប្រកួត​នៅ​ប្រទេស​បារាំង​ខាងមុខ​ហើយ ដោយ​ក្នុងនោះ​មាន​ប្រទេស​តួ​ក​គី​និង​ព័រ​ទុយ​ហ្គា​ល់ ព្រមទាំង​ប្រទេស​អូស្ត្រាលី​ផងដែរ​។​

​កីឡដ្ឋាន​របស់​ក្លឹប Man City នឹងត្រូវ​បើក​ដើម្បី​ស្វាគមន៍​ជម្រើសជាតិ​តួ​ក​គី​ខណៈ​ក្រុម​របស់លោក Roy Hodgson ក៏​នឹង​ទទួល​ប្រទេស​អូស្ត្រាលី​នៅ​កីឡដ្ឋាន Stadium of Light របស់​ក្លឹប Sunderland មុនពេល​កីឡាករ Cristiano Ronaldo របស់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ធ្វើដំណើរ​ទៅ​ទឹកដី​ជាតិ Wembley មុន ១០ ថ្ងៃ​នៃ​ការប្រកួត​យ៉ូ​រ៉ូ ២០១៦​។​

​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​លោក Roy Hodgson បាន​និយាយថា "​ខ្ញុំ​រីករាយ​ណាស់​ដែល​យើង​អាច​ធានា​ការប្រកួត​ជាមួយ​គូប្រកួត​ទាំងបី​នេះ ដែល​វា​នឹង​ជួយ​យើង​ដើម្បី​ត្រៀមខ្លួន​បានល្អ​សម្រាប់​ការប្រកួត​ខាងមុខ (​យ៉ូ​រ៉ូ​)"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់