adverise with khmeread Dangerous reasons why our hands and feet are cold

ដៃជើង​ចេះតែ​ត្រជាក់ មិនមែន​គ្មាន​បញ្ហា​!

    ​ប្រសិនបើ​ដៃជើង​របស់​អ្នក​ត្រជាក់​គ្រប់ពេល វា​ប្រហែលជា​កំពុង​ប្រាប់​អ្នក​អំពី​រឿង​អ្វីមួយ​ទាក់ទង​នឹង​សុខភាព​របស់​អ្នក​។ ដៃជើង​ត្រជាក់​អាច​ចង្អុលបង្ហាញ​នូវ​ជំងឺ​លាក់​មុខ​ណាមួយ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ទូទៅ​បំផុត​ចំពោះ​ការដែល​ដៃជើង​របស់​អ្នក​តែងតែ​ត្រជាក់​ហើយ​ស្ពឹក​។

​    ​១. ជំងឺ Raynaud
​    ​ជំងឺ​ដែល​គេ​ពុំ​សូវ​ស្គាល់​មួយ​នេះ​ប៉ះពាល់​លើ​ស្ត្រី​ច្រើនជាង​បុរស​។ រោគ​ស​ញ្ញ​ជំងឺ​នេះ​គឺ​រួមមាន​ត្រជាក់​ដៃជើង និង​ឈឺ​ពើត​ផ្សា ស្ពឹក​ស្រពន់​នៅ​ចុងដៃចុងជើង​។ ដៃជើង​មើលទៅ​ស្លេកស្លាំង​ហើយ​ត្រជាក់​ដោយសារតែ​ការស្ទះ​លំហូរ​ឈាម​ទៅ​ដៃជើង​។ ក្រោយមក​មួយសន្ទុះ ការផ្គត់ផ្គង់​ឈាម​បាន​វិល​ត្រឡប់មក​ចុងដៃចុងជើង​វិញ ប៉ុន្តែ​វា​មាន​សភាព​ស្ពឹក ឈឺ​ពើត​ផ្សា​។

​    ​២. រោគ​ខ្វះ​ឈាមក្រហម​
​    ​ជាថ្មី​ម្តងទៀត ស្ត្រី​ងាយ​នឹង​កើត​ជំងឺ​នេះ​ជាង​បុរស​។ កង្វះ​ជាតិ​ដែក​អាច​ប៉ះពាល់​ការបង្កើត​អ័រម៉ូន​ក្រពេញ​ទី​រ៉ូ​អ៊ី​ត ដែល​គ្រប់គ្រង​ដោយផ្ទាល់​លើ​ការរំលាយ​អាហារ​ក្នុង​រាងកាយ និង​ប៉ះពាល់​ដល់​សីតុណ្ហភាព​ទូទៅ​ក្នុង​រាងកាយ​។

​    ​៣. ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​
​    ​ជំងឺ​រ៉ាំរ៉ៃ​ពី​ប្រភេទ​នេះ​កើតឡើង​បណ្តាលមកពី​ខូច​សរសៃឈាម​។ បញ្ហា​ទូទៅ​ដែល​បានធ្វើឱ្យ​ដៃជើង​ត្រជាក់​គឺថា​សរសៃឈាម​ដែល​ខូច​មិនអាច​នាំ​ឈាម​គ្រប់គ្រាន់​ទៅកាន់​ចុងដៃចុងជើង​បានទេ ជា​លទ្ធផល​បានធ្វើឱ្យ​ចុងដៃចុងជើង​ត្រជាក់​បែបនេះ​ឯង​។

​    ​* ដើម្បី​ការពារ​ជំងឺ​ទាំងនេះ អ្នក​គួរតែ​រក្សា​សុខភាព​ឱ្យបាន​ល្អ និង​ឧស្សាហ៍​ពិនិត្យ​សុខភាព​ដើម្បី​ធ្វើឱ្យ​ប្រាកដថា លោកអ្នក​ពុំ​កើត​ជំងឺ​ដូចជា​ទឹកនោមផ្អែម ជំងឺលើសឈាម និង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ទៀត​នោះឡើយ​។ ក្រៅពី​ការព្យាបាល​ជំងឺ​ទាំងនេះ លោកអ្នក​ក៏​អាច​ចាត់វិធានការ​ទប់ស្កាត់​ដូចខាងក្រោម​ផងដែរ​៖

​    ​១. ពាក់​ស្រោមដៃ​និង​ស្រោមជើង​ដើម្បី​រក្សា​កម្តៅ​។​
​    ​២. ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​៖ ចៀសវាង​ការទទួល​ទាន​ជាតិ​ស្រវឹង និង​កាត់បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន​។ ទទួលទាន​អាហារ​ដែល​សម្បូរ​ជាតិ​វីតាមីន និង​រ៉ែ​ឱ្យបាន​ច្រើន​។​
​    ​៣. ផឹក​ឱសថ​ធម្មជាតិ ដូចជា​ទឹកតែ​លាយ​ម្ទេស​ក្រហម​មួយ​ស្លាបព្រា​កាហ្វេ​ជាដើម​៕  

adverise with khmeread
ប្រភព៖ The ArtikuloUnoNews

អ្នកនឹងចូលចិត្ត

មតិយោបល់