កុំច្រឡំខ្ទិះដូង! នេះជារូបភាពព្រិលទឹកកកស្ទើរមិនគួរឱ្យជឿនៅលើភពអង្គារ ថតបញ្ជូនមកផែនដីដោយយានអវកាសរបស់អឺរ៉ុប

យានអវកាស Mars Express របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានផ្ញើរូបថតជាច្រើនស្ទើរមិនគួរឱ្យជឿដោយបង្ហាញពីរណ្ដៅយក្សនៅលើភពក្រហម។

វាបង្ហាញរណ្តៅយក្សឈ្មោះ Korolev ដែលមានផ្ទៃមុខកាត់ប្រមាណ ៨២ គីឡូម៉ែត្រនៅតំបន់ទំនាបភាគខាងជើងនៃភពអង្គារ។

គ្រាន់តែនៅភាគខាងត្បូងនៃវាលទំនាបពោរពេញដោយខ្សាច់ដែលហ៊ុមព័ទ្ធជុំវិញតំបន់ប៉ូលខាងជើងរបស់ភពអង្គារ (ដែលគេស្គាល់ថា Olympia Undae) អង្គការ ESA និយាយថា វាជាគំរូថែរក្សាបានយ៉ាងល្អបំផុតនៃរណ្តៅភ្នំភ្លើង។

រណ្តៅនេះមិនគ្រាន់តែបំពេញទៅដោយព្រិលប៉ុណ្ណោះទេ តែថែមទាំងទឹកកកទៀតផង ដោយមានទឹកកកកម្រាស់ដល់ទៅ ១,៨ គីឡូម៉ែត្រពេញៗមួយឆ្នាំ។

កំណកទឹកកកទាំងនេះបង្កើតបានផ្ទាំងទឹកកកប្រហែល ២.២០០ គីឡូម៉ែត្រគូបនៅលើភពអង្គារ។

បរិមាណទឹកពីទឹកកកមួយចំនួនតូចត្រូវបានស្រោចស្របនៅជុំវិញគែមរណ្តៅយក្សជាទម្រង់នៃស្រទាប់ទឹកកកស្តើង។

វត្តមានទឹកកកមិនធ្លាប់មាននេះគឺកើតឡើងដោយសារបាតុភូតមួយហៅថា "អន្ទាក់ត្រជាក់" ដែលបង្កឡើងដោយសារបាតរណ្តៅស្ថិតនៅពីក្រោមមាត់រណ្តៅរបស់វា២គីឡូម៉ែត្រ។

ផ្នែកដ៏ជ្រៅបំផុតនៃរណ្តៅ Korolev ដែលផ្ទុកទឹកកក ដើរតួជាអន្ទាក់ត្រជាក់ធម្មជាតិ។ ខ្យល់ដែលបក់ពីលើទឹកកកដែលស្ថិតនៅខាងក្រោមរណ្តៅ និងបក់ចុះក្រោម បង្កើតបានជាស្រទាប់ខ្យល់ត្រជាក់ហុយនៅពីលើរណ្តៅនេះផ្ទាល់តែម្តង។

ដោយដើរតួជារបាំងការពារ ស្រទាប់ខ្យល់នេះជួយឱ្យទឹកកកឱ្យមានស្ថិរភាពនិងបញ្ឈប់វាពីរលាយបាត់រូបរាង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...