adverise with khmeread 1

Bale និង Marcelo ត្រឡប់​មកជួយ Real Madrid វិញ​ខណៈ Kroos និង Modric ដាក់ពាក្យ​សុំ​ឈឺ​ម្តង​

​លោក Zinedine Zidane បាន​បញ្ជាក់ថា កីឡាករ Toni Kroos និង Luka Modric នឹង​ខកខាន​ការប្រកួត​ជាមួយ Celta ក្នុងថ្ងៃនេះ​។ ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​កីឡាករ Kroos បានកើត​ជំងឺ​ផ្តាសា​យខណៈ​កីឡាករ​សញ្ជាតិ​ក្រូ​អាស៊ី Modric នៅតែ​មិនទាន់​ជា​ពីរ​បួស​ជើង​ដែល​បានធ្វើ​ឲ្យ​គាត់​ខកខាន​ការប្រកួត​ជាមួយ​ក្រុម Levante កន្លងទៅ​។​

​គ្រូបង្វឹក​អធិរាជ​ស​ក៏បាន​ប្រកាសថា​កីឡាករ Gareth Bale និង Marcelo នឹងមាន​វត្តមាន​ក្នុង​ក្រុម​ម្តងទៀត​។ ការវិលត្រឡប់​របស់​តារា​សញ្ជាតិ​វែ​ល​រូបនេះ​នឹងធ្វើ​ឲ្យ​ក្រុម​កាន់​តែមាន​សន្ទុះ​ប្រយុទ្ធ​កាន់តែខ្លាំង​ជាង​មុន បន្ទាប់ពី​ក្រុម​មិនសូវ​ធ្វើ​បានល្អ​តាំងពី​រូបគេ​របួស​មក​។

​ម្យ៉ាងទៀត ខ្សែការពារ Marcelo, Sergio Ramos និង Dani Carvajal ក៏​នឹង​វិល​មក​ចូល​ទីតាំង​ការពារ​របស់ខ្លួន​វិញ​ផងដែរ បន្ទាប់ពី​បញ្ហា​របួស​និង​ការផ្អាក​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់