adverise with khmeread Manuel 2696207a

អនាគត​របស់លោក Manuel Pellegrini ទៅ​ក្លឹប​អ្វី នៅពេលដែល​ចាកចេញ​ពី Man City?

​    ​លោក Manuel Pellegrini គឺជា​ជម្រើស​តែមួយគត់​របស់​ក្លឹប Zenit St Petersburg នៅពេលដែល​គាត់​ចាក​ចេញពី​ក្លឹប​មហាសេដ្ឋី Man City​។​

​    ​ប៉ុន្ដែ​គ្រូបង្វឹក​ឈី​លី អាយុ​៦២​ឆ្នាំ​រូបនេះ អាច​ចូលចិត្ត​នៅ​ប្រទេស​អង់គ្លេស ឬ​ត្រឡប់​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​តែម្ដង​។​

​    ​មានការ​លើកឡើងថា​ក្រុម Newcastle កំពុង​ចាប់អារម្មណ៍​លើ​រូបគាត់ ខណៈដែល​បាន​ដឹកនាំ Man City លើក​ពាន Capital One Cup ជា​លើក​ទី​ពីរ​កាលពី​ចុង​សប្ដាហ៍​នេះ​។​

​    ​គាត់​ត្រូវបាន​គេ​គិតថា​នឹង​ដឹកនាំ Chelsea បន្ទាប់ពី​ការប្រកាស​ខែ​មុន​ថា គាត់​នឹងត្រូវ​ជំនួស​ដោយ Pep Guardiola នៅ​រដូវ​កាល​នេះ​។​

​    ​យ៉ាងណាមិញ ម្ចាស់​ក្លឹប​តោ​ខៀវ​បានទទួល​លោក Antonio Conte ធ្វើជា​គ្រូបង្វឹក Chelsea បាត់ទៅហើយ​នៅ​រដូវ​កាល​ក្រោយនេះ​។​

​    ​លោក Pellegrini ធ្លាប់បាន​ដឹកនាំ​ក្លឹប​ជាច្រើន​នៅ​អេ​ស្ប៉ា​ញ​មានដូចជា Real Madrid, Villarreal, និង Malaga ប៉ុន្ដែ​មានមតិ​ខ្លះ​គិតថា​គាត់​អាច​នឹង​ទៅ​ជំនួស Gary Neville នៅ Valencia ខណៈ​គ្រូបង្វឹក​ក្រុម​នេះ​កំពុងតែ​ដុនដាប​យ៉ាងខ្លាំង​៕

adverise with khmeread
ប្រភព៖ Marca​

មតិយោបល់