រថយន្តក្រុមវង់ភ្លេងសម័យបើកធ្លាក់ផ្លូវក្រឡាប់ស្លាប់ ៤នាក់ និងរបួស ១១ នាក់នៅកោះកុង

កោះកុង​ ៖ មានករណីមនុស្សស្លាប់ ៤ នាក់ និងរបួស ១១ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅចំណុចអន្ទង់អាំងធំ  នាវេលាម៉ោង១២ និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៣ ធ្នូឆ្នាំ២០១៨ នៅចំណុចអន្ទង់អាំងធំ ចន្លោះគីឡូម៉ែតលេខ ៦១.៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ 

សមត្ថកិច្ចបានរាយការណ៍បឋមថា​ គ្រោះថ្នាក់ខាងលើនេះដោយសាររថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤ នាក់ (ស្រី ២ នាក់)  រងរបួសធ្ងន់ ៥ នាក់ (ស្រី ៣ នាក់) និងរបួសស្រាល ៦ នាក់(ស្រី ១នាក់)។

សមត្ថកិច្ចបន្តថា មូលហេតុអ្នកបើកបរ មិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរប្រើល្បឿនលឿន ហើយពេលចុះចំណោទ ជាន់ប្រាំងមិនស៊ី ដាក់លេខមិនចូលក៏បណ្តាលឱ្យក្រឡាប់ធ្លាក់ពីផ្លូវតែម្តង។ បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា រថយន្តដែលក្រឡាប់កូរ៉េពណ៌ស បើកបរពីខេត្តកំពង់ស្ពឺ មកខេត្តកោះកុង ជារថយន្តក្រុមភ្លេង ដើម្បីមកច្រៀងក្នុងពិធីមង្គការរបស់ប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ស្រុកកោះកុង លុះមកដល់ចំណុចកើតហេតុខាងលើ បានក្រឡាប់ធ្លាក់ផ្លូវតែម្តង៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab