adverise with khmeread 01 03212719 8a5540 2722525a

Andy Murray ចង់​ទាល់គំនិត​ពេល​អ្នកកាសែត​សួរថា​កូនស្រី​គាត់​មាន​សញ្ជាតិ​អង់គ្លេស​ឬ​ស្កុ​តឡែ​ន​

    ​កាលពី​ថ្ងៃ​សុក្រ​កីឡាករ​វាយ​តេ​ន្នី​ស Andy Murray បាន​ប្រឈមមុខ​នឹង​សំណួរ​ពិបាក​ឆ្លើយ​មួយ​ទាក់ទង​ទៅនឹង​សញ្ជាតិ​កូនស្រី​របស់គាត់​។​

​    ​ជើងឯក Wimbledon Champion រូបនេះ​ត្រូវបាន​វេ​ប​សាយ 5News ចោទសួរ​កាលពី​ថ្ងៃ​សុក្រ ថា​តើ​កូនស្រី Sophia Olivia ដែល​ទើបនឹង​កើត​ថ្មីៗ​នេះ​ជា​សញ្ជាតិ​អង់គ្លេស​ឬក៏​ស្កុ​តឡែ​ន​។​

​    ​Murray បាន​និយាយ​ភាសា​ការទូត​ថា "​ខ្ញុំ​ជឿថា​នាង​មាន​សញ្ជាតិ​ចក្រភព​អង់គ្លេស​"​។​

​    ​ភរិយា​របស់គាត់ Kim Sears អាយុ​២៨​ឆ្នាំ​មកពី East Sussex ជា​អ្នក​ផ្ដល់កំណើត​ឲ្យ Sophia Olivia កាលពី​ខែ​មុននេះ​។​

​    ​Murray មាន​មោទនៈភាព​ដែល​បាន​ក្លាយជា​អ្នក​វាយ​កូន​បាល់​តេ​ន្នី​ស​ពិភពលោក​តំណាង​ឲ្យ​ចក្រភព​អង់គ្លេស ប៉ុន្ដែ​គាត់​ពីមុន​បាន​និយាយ​លេងសើច​ថា គាត់​នឹង​គាំទ្រ​គ្រប់​ក្រុម​ទាំងឡាយ​ដែល​លេង​នៅ World Cup លើកលែងតែ​អង់គ្លេស​មួយគត់​។​

​    ​Murray នឹងត្រូវ​រៀបចំខ្លួន​ប្រកួត​ក្នុង​កម្មវិធី Great Britain's Davis Cup ជាមួយនឹង​ជប៉ុន​ក្នុង​ទីក្រុង Birmingham នៅ​អាទិត្យ​នេះ​ក្នុង​ការប្រកួត​ជុំ​ដំបូង​នៃ​ការការពារ​តំណែង​ជើងឯក​ដែល​គាត់​បានឈ្នះ​ឆ្នាំមុន​៕

adverise with khmeread

មតិយោបល់