adverise with khmeread Swallowwire 2

បុរស​សៀង​ហៃ​ម្នាក់​សុខចិត្ត​លេប​ដែកគោល​ប្រវែង ១៥​សង់ទីម៉ែត្រ ពេល​ឈ្លោះ​ជាមួយ​ប្រពន្ធ​របស់ខ្លួន​

​    ​យើង​អាចធ្វើ​រឿង​ឆ្កួត​ទាំងអស់នេះ​ដែរឬទេ នៅពេលដែល​យើង​ខឹង​? ជាក់ស្តែង​កាលពី​ថ្ងៃ​អង្គារ​បុរស​ម្នាក់នេះ​បានសម្រេច​ចិត្ត​លេប​ដែកគោល​ប្រវែង ១៥​សង់ទីម៉ែត្រ បន្ទាប់ពី​ឈ្លោះ​ជាមួយ​ប្រពន្ធ​របស់គាត់​។​

​    ​យោងតាម​ប្រភព​វេ​ប​សាយ IfengNews បុរស​អាយុ​៣៦​ឆ្នាំឈ្មោះ ឈិ (Qi) មិនបាន​សម្រេចចិត្ត​ទៅ​មន្ទី​ពេទ្យ​អស់​រយៈពេល​មួយថ្ងៃ នៅពេល​គាត់​មិនអាច​ឈរ​បាន និង​មានការ​ឈឺចាប់​ក្នុង​ក្រពះ​ខ្លាំង​ទ្រាំលែងបាន​ទើប​គាត់​សម្រេចចិត្ត​ចូល​ពេទ្យ​។​

​    ​នៅពេល​ប្រើ​អន្ដោទ​ស្សន៍ (endoscope) វេជ្ជបណ្ឌិត​នៅ​សៀង​ហៃ បាន​ប្រទះឃើញ​ចុង​ម្ខាង​នៃ​ដែកគោល​ជាប់គាំង​ទៅនឹង​ក្រពះ ខណៈ​ម្ខាង​ទៀត​បាន​ចូលទៅក្នុង​ពោះវៀនតូច​របស់គាត់​។​

​    ​សំណាងល្អ​វេជ្ជបណ្ឌិត​បាន​ដក​វា​ចេញ​បាន​ដោយ​ការវះកាត់ ហើយ Qi លែងមាន​ភាពឈឺចាប់​ប​ន្ដ​ទៀតហើយ​។​

​    ​វា​មិនមែនជា​ករណី​លើកដំបូង​នោះទេ នៅ​ឆ្នាំ​២០១៤​ក៏​ធ្លាប់មាន​ប្ដី​ម្នា​ក់បាន​លេប​គ្រាប់​កឹ​ប​ក្រដាស​ប្រាំបី​គ្រាប់ នៅពេល​គាត់​បាន​ស្រវឹង​និង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​របស់គាត់​។ ប៉ុន្ដែ​វេជ្ជបណ្ឌិត​នៅ​ប្រទេស​ចិន​មាន​ជំនាញ​វះកាត់​ល្អ និង​អាច​ដោះស្រាយ​រឿង​ប្រភេទ​នេះ​បាន​ប្រៀប​បីដូច​ការហូប​បាយ​អ៊ីចឹង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់